ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយបានឃាត់ខ្លួនស្ត្រីជាមេឆ្នោតម្នាក់ រួមនិងវត្ថុតាងមួយចំនួន។
តាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដែលឃាត់ខ្លួននោះ ឈ្មោះ សូ ភីរម្យ អាយុ២៣ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ មុខរបរលក់សំបុត្ររថយន្តក្រុង នៅផ្សារបឹងឈូក។ ចំណែកវត្ថុតាងដែលដកហូតរួមមាន ៖ ទូរស័ព្ទ iPhone ០៣គ្រឿង ទូរសារ iPaid០១គ្រឿង ប្រាក់រៀល ២លាន ៧៤ម៉ឺនរៀល ប្រាក់ដុល្លារ១៨០ដុល្លារ ប្រាក់បាត១ពាន់បាត ក្រដាសកត់កន្ទុយលេខប្រចាំថ្ងៃ មួយចំនួន។ អ្នកប្រព្រឹត្តិជាមេឆ្នោត រួមទាំងវត្ថុតាងបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕