ផ្ទុះ​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​២១​បេ​បង្ក​ឲ្យ​កក់​ស្ទះចរាចរណ៍​យ៉ាងខ្លាំងនៅសង្កាត់​តាខ្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2017 ក+ ក-

ខេត្តកណ្ដាល ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ កម្មករ​-​កម្មការិនី​រោងចក្រ «​ហ្គា​វ័​ន្ដ​» ជាង​២០០​នាក់​បាននាំគ្នា​បិទផ្លូវ​ជាតិ​លេខ​២១​បេ នៅ​ភូមិ​ដី​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​លុយ​ជូន​ពួកគាត់​។​
​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដ​ងឹ​ថា នៅពេល​ក្រុមកម្មករ បានធ្វើ​ការបិទ​ផ្លូវជាតិ​២១​បេ​នេះ​បណ្ដាល​ឲ្យ​មានការ​កក់​ស្ទះចរាចរណ៍​យ៉ាងខ្លាំង​ផងដែរ ប៉ុន្ដែ​ក្រោយមក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ចេញ​ជួយ​អន្ដរាគមន៍ ដើម្បី​បញ្ជៀ​ស​ចរាចរណ៍​ដោយ​ឲ្យ​ទៅតាម​ផ្លូវ​មាត់ទន្លេ និង​ផ្លូវ​ក្នុង​ក្រុង​តាខ្មៅ​។​
​ក្រោយ​មានការ​បិទផ្លូវ​នេះ​ផងដែរ អភិបាលរងក្រុង​តាខ្មៅ​ម្នាក់ បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​ជួប​ជាមួយ​តំណាង​រោងចក្រ​ដើម្បី​ធ្វើការ​ដោះស្រាយ ប៉ុន្ដែ​គិត​មកដល់ពេលនេះ មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​នោះទេ​៕