ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បបង្គាប់ដាក់ឲ្យចូលនិវត្តន៍។
ចំណែកមន្ត្រី ២ រូបផ្សេងទៀត នៅក្រសួងមុខងារសាធារណៈ គឺលោក រស់ សូផាន់ ឧត្តមមន្ត្រីថ្នាក់លេខ១ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យចូលនិវត្តន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ និងលោក ថោ មូលប៊ុនថាន ឧត្តមមន្ត្រីថ្នាក់លេខ៥ ដាក់ឲ្យចូលនិវត្តន៍នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ដែលទើបតែទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤មានខ្លឹមសារដូចតទៅ៖
ត្រាស់បង្គាប់ មាត្រា១: ដាក់ឲ្យចូលនិវត្តន៍មន្ត្រីរាជការចំនួន ៣ រូប នៅក្រសួងចំនួន ២ ក្នុងឋាននន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល៖
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
១.លោកស្រី ម៉ែន សំអន ឧត្តមមន្ត្រីថ្នាក់លេខ១ ចូលនិវត្តន៍ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣
ក្រសួងមុខងារសាធារណៈ
១.លោករស់ សូផាន់ ឧត្តមមន្ត្រីថ្នាក់លេខ១ ចូលនិវត្តន៍នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤
២.លោកថោ មូលប៊ុនថាន ឧត្តមមន្ត្រីថ្នាក់លេខ៥ ចូលនិវត្តន៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤។
មាត្រា២: លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហហត្ថលេខាតទៅ៕
លោកស្រី ម៉ែន សំអន