បាត់ដំបង ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនប ញ្ជូនខ្លួនបុរសសង្ស័យ២នាក់និងថ្នាំញៀនម៉ាទឹកកក២០ថង់ ស្មើ៥,៨៣ក្រាម និង១៨គ្រាប់ទម្ងន់១,៤៨ក្រាម និងសម្ភារ:ពាក់ព័ន្ធមួយចំនួន ទៅតុលាការចាត់ការតាមនិតិវិធី នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា នៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះធា គឹមស៊ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង។ដកហូតថ្នាំញៀនម៉ាទឹកកក១ថង់ ទម្ងន់០,២៨ក្រាម ពេលកំពុងជិះម៉ូតូ។
ក្រោយទទួលចម្លើយពីបុរសសង្ស័យខាងលើ នៅម៉ោង១៥ និង៤០នាទី ថ្ងៃដដែល សមត្ថកិច្ចឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះស៊ឹម ឡាយ ភេទស្រី អាយុ៤៨ឆ្នាំ នៅ ចំណុចរង្វង់មូលយាយទេព ផ្លូវជាតិលេខ៥អញ្ចាញ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ដកហូតថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកក ice)ចំនួន១៩ថង់ទម្ងន់៥,៥៥ក្រាមនិង ថ្នាំញៀនមេតំហ្វេតាមីន(យ៉ាម៉ា wy)១៨គ្រាប់ ទម្ងន់១,៤៨ក្រាម. ទូរស័ព្ទចំនួន១គ្រឿង ដែកកេះ១ កូនកន្ត្រៃ១និងកូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនទៀត៕ ដោយ ៖ សុផល
ប៉ូលិសបញ្ជូនបុរស២នាក់ ម្សៅថ្នាំញៀន២០ថង់ និង១៨គ្រាប់ ទៅតុលាការ