ភ្នំពេញ ៖ រាជធានីភ្នំពេញនឹងមានខ្សែរត់រថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់ លើ មហាវិថី៦ខ្សែនៅកណ្តាលនិងនៅជាយក្រុងនាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមការកាត់បន្ថយ ការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នាពេលអនាគត ។
ការបង្ហាញពីគម្រោងដ៏ថ្មីនិងមិនធ្លាប់មាននេះបានបង្ហាញឡើងកាលពីទី១៩ ខែធ្នូ ឆ្នាំ ២០១៧ នៅសាលរាជធានីភ្នំពេញ ក្នុងប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងារអង្គការ JICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA និង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ជុំវិញការររៀបចំរថភ្លើងលើអាកាស AGT។
បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គម្រោងខ្សែរត់រថភ្លើងអាកាសនេះ មានប្រវែង១៨គីឡូម៉ែត្រ ដោយរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេងស្រេង ឆ្ពោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង១ខ្សែទៀតបែកខ្នែង ទៅផ្លូវជាតិលេខ៤និងផ្លូវកប់ស្រូវ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរូបនេះនូវបានបញ្ជាក់ថាការរៀបចំអោយមានខ្សែរថភ្លើងលើអាកាស AGT នេះ ធ្វើឡើងដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួល អាកាស ធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត។ សេវាដឹកជញ្ជូនលើ អាកាសខ្នាតមធ្យមជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរសម្រាប់រាជធានីភ្នំពេញបាពេលបច្ចុប្បន្ន និងទៅអនាគតស្របតាមកំណើតប្រជាជន និងភ្ញៀវទេសចរណ៍ មានការកើនឡើងជាលំដាប់៕