កំពង់ស្ពឺ ៖ រោងសិប្បកម្មចំនួន៨កន្លែង ដែលមិនមានច្បាប់អនុញ្ញាតិសោះនោះត្រូវបានាមត្ថកិច្ចចម្រុះ ចុះធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា អោយសុំច្បាប់អនុញ្ញាតត្រឹនត្រូវ ដើម្បីកុំអោយមានការបង្ក្រាប និងបាត់បង់ថវិការរបស់ជាតិ។
ការចុះពិនិត្យទីតាំងរោងសិប្បកម្មខាងលើកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កំលាំងការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងកំលាំងចំនួន ០៥នាក់ និងកម្លាំងអធិការស្រុកឪរ៉ាល់ចំនួន01នាក់ ដឹកនាំដោយ វរសេនីយិ៍ទោ ពីង ពៅ នាយការិយាល័យ បានចុះត្រួតពិនិត្យ សិប្បកម្មកែច្នៃឈើ សរុបៈ ចំនួន 0៨ទីតាំង ស្ថិតនៅភូមិសាស្ត្រស្រុកភ្នំឪរ៉ាល់៖ ១. ឈ្មោះ អ៊ុន ភាន់ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)។ ២.ឈ្មោះ តាំ រិទ្ធ ភេទស្រី អាយុ២២ឆ្នាំ នៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)។ ៣.ឈ្មោះ ស្រៀង ស្រិន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)។៤.ឈ្មោះ សុង សុផាត ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)។៥.ឈ្មោះ ង៉ោ ប៊ុនហុក ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា) ។៦.ឈ្មោះ ហ៊ុ សុខឡេង ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិតាដែស ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា) ។៧.ឈ្មោះ ស៊ិន រី ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិគោក ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា) និង៨.ឈ្មោះ ឡំ បូណា ភេទប្រុស អាយុ៣៧ឆ្នាំ ។
ក្រោយពីត្រួតពិនិត្យឃើញថា ទីតាំងមានច្បាប់ ឈើមានឯកសារ PC និងមានច្បាប់ពីរដ្ឋបាលព្រៃឈើត្រឹមត្រូវ ចំពោះទីតាំងគ្មានច្បាប់ បានៅភូមិគោក ឃុំសង្កែសាទប ស្រុកឪរ៉ាល់ (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា) ចំពោះ ទីតាំងអាជីវកម្មនិងសប្បកម្មអត់ច្បាប់ខាងលើនេះដែលនគរបាលជំនាញសេដ្ឋកិច្ចបានណែនាំអប់រំ ធ្វើកិច្ចសន្យាអោយរត់ការច្បាប់ កុំអោយខាតថវិការរបស់រដ្ឋ៕
សមត្ថកិច្ចកំហិតឱ្យម្ចាស់សិប្បកម្មឈើអត់ច្បាប់៨កន្លែងក្នុងស្រុកឱរ៉ាល់ ស្នើសុំចុះបញ្ជី