កំពង់ចាម៖ អាវរងារជជុះដែលដាក់លក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ត្រូវបានគេមើលឃើញថា កំពុងតែលក់ដាច់ខ្លាំង ដោយមានប្រជាពលរដ្ឋមកពីគ្រប់ ទិសទី ចូលមកទិញយកទៅពាក់ ដោយសារអាកាសធាតុបានចុះត្រជាក់ពេក។ ហើយជំនាញសុខាភិ បាលវិញ ក៏បានឲ្យពលរដ្ឋត្រូវពាក់អាវដៃវែងនិងខោជើងវែង ការពារកុំឲ្យប្រឈមនឹងជំងឺ ផ្សេងៗផង ដែរ ។ អាជីវកម្នាក់ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ៤៩ឆ្នាំ ប្រាប់ឲ្យដឹងថាៈ ក្នុងរយៈពេល៣-៤ថ្ងៃ នេះ គាត់នឹងប្តី បាននាំគ្នាមកលក់អាវវងារជជុះនៅផ្សារបឹងកុក គឺលក់ដាច់រហូតបន្តមកដល់ព្រឹក ថ្ងៃ ទី២៣ ខែធ្នូ នៅតែមានពលរដ្ឋឆ្ងាយជិតមកទិញយកទៅពាក់ ដែលធ្វើឲ្យគាត់ទទួលបានផលចំណេញ គ្រាន់បើដែរ។ជាមួយនោះសូមឲ្យអ្នកផ្សេងដែលមិនទាន់បានទិញអាវរងារទៅពាក់ គឺមកទិញនៅកន្លែង គាត់ ដែលលក់ក្នុងតំលៃធូរថ្លៃមួយ៥.០០០រៀល ។ដោយឡែកកាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងខែធ្នូ ដូច គ្នាអាកាសធាតុមិនបានចុះត្រជាក់ដូចបែបនេះទេ ហើយគាត់ក៏មិនបានលក់អាវរងារដែរ ។
អាជីវករឈ្មោះ ស្រេន ម៉ាណី អាយុ៤០ឆ្នាំ ប្រាប់ឲ្យដឹងថាកាលពីមុនគាត់ធ្លាប់តែលក់ក្រណាត់នៅផ្សារបឹងកុកមិនសូវដាច់នោះទេ តែមកដល់ខែធ្នូ ២០១៧ ស្របពេលដែលអាកាស់ធាតុបានចុះត្រជាក់ជាងបណ្តាឆ្នាំមុនៗគាត់ក៏ងាកមកលក់អាវរងារជជុះវិញម្តង ដោយក្នុងអាវ១លក់តំលៃពី៤.០០០រៀលទៅ៥.០០០រៀល ហើយបើអាវណាមិនសូវល្អលក់៣អាវតំលៃ១ម៉ឺនរៀល ។ ក្នុងរយះពេល៤៥ថ្ងៃនេះលក់ ដាច់ពិតជាសប្បាយចិត្ត ហើយក្នុង១ព្រឹកអាចទទួលកំរៃបានជាង១០ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ថា នៅតាមភូមិឋាន ស្រុកស្រែចំការ និងសាលារៀនខ្លះ សិស្សនាំគ្នាបង្កាត់ភ្លើង នាំគ្នាអាំងភ្លើង ដើម្បីឲ្យមានភាពកក់ក្តៅកុំឲ្យរងារ ពេកនោះ ។ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខា ភិបាលខេត្តមានប្រសាសន៏ឲ្យដឹងដែរថា ចាប់តាំងពីពេលដែល អាកាសធាតុ បាន ចុះត្រជាក់មកនៅក្នុងចំណោមស្រុក-ក្រុងទាំង១០ មិនទាន់មានសេចក្តីរាយការណ៏ ណាមួយថា មាន លរដ្ឋណាម្នាក់បានឈឺធ្ងន់ ដោយសារតែកត្តាអាកាសធាតុដែរ ។តែសេចក្តី ប្រកាស របស់ក្រសួង សុខភិបាលសូមឲ្យពលរដ្ឋស្លៀកខោជើងវែង និងពាក់អាវរងារ ដើម្បីជាសវាងកុំឲ្យប៉ះពាល់ សុខភាព ក្នុងករណីបើមានឈឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ៕