ក្រុម​ជំនុំ​ជាង​១០​បានធ្វើ​បុណ្យ​ណូអែល​រួមគ្នា​នៅ​ក្រុងកំពង់ចាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2017 ក+ ក-

​កំពង់ចាម​៖ បងប្អូន​គ្រី​ស្ទ​បរិស័ទ​រាប់រយ​នាក់​មកពី​តាម​បណ្តា​ក្រុម​ជំនុំ​ផ្សេងៗ នៅក្នុង​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ បានរៀបចំ​បង្កើត​កម្ម​វិធី​សប្បាយ ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព ធ្វើបុណ្យ​ណែ​អែល​រួមគ្នា​នៅ​មាត់​ទន្លេមេគង្គ​ក្រុង​កំពង់ចាម នា​ល្ងាច​ថ្ងៃទី​២៣ ធ្នូ ២០១៧ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧកញ៉ា​
​សៀ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​។​
​លោកគ្រូ​គង្វាល ហ៊ាង កុយ មកពី​ក្រុម​ជំនុំ​នៅ​ស្រុក​ព្រៃឈរ បាន​ថ្លែងថាៈ ព្រះអង្គ​ទ្រង់​បាន​យាង​មក​
​ប្រសូត្រ​ជាម​នុស្ស នៅលើ​ផែនដី​របស់​ព្រះអង្គ អស់​រយៈពេល​ជាង​២.០០០​ឆ្នាំកន្លងមក​ហើយ​មាន​ប្រជា​
​ជាតិ​ជាច្រើន​បា​ប្រារព្វ​ពិធីបុណ្យ​ណូអែល ដើម្បី​ជាការ​រំ​ឮ​ក​អំពី​កំណើត​ជា​មនុស្ស​របស់​ព្រះ​យេស៊ូ​វ​។​
​នៅក្នុង​ខេត្តកំពង់ចាម បាន​ប្រារព្វ​បុណ្យ​ណូអែល ដូចជា​បណ្តា​ប្រទេស​ឯទៀត​ដែរ នៅលើ​ពិភពលោក​
​ដែរ​ដោយសារ​ប្រទេស​កម្ពុជា មាន​សន្តិភាព​ពាសពេញ​ប្រទេស ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ស​ម្តេ​
​ច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​លោក​អ៊ុន សុផល អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ថ្លែងថា តាមរយៈ​ពិធីបុណ្យ​ណូអែល​ដែល​
​បងប្អូន​គ្រី​ស្ត​បរិស័ទ​តែងតែបាន​ប្រារព្វ​ឡើងជា​រាងរាល់ឆ្នាំ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​នូវ​សារ​ដ៏​មាន​សារៈសំខាន់​មួយ​គឺ យើងទាំងអស់គ្នា​កំពុងតែ​ស្ថិតនៅក្រោម​ដំបូល​ស​និ្ត​ភាព ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋា​
​ភិ​បាល​បច្ចុប្បន្ន​ដែល​បាន​ផ្តល់នូវ​សិទ្ធ​សេរីភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ ក្នុង​ការជឿ​សាសនា​ដែល​
​ដែល​ខ្លួន​ពេញចិត្ត​ដោយ​គ្មាន​ការរើសអើង​ឡើយ ។
​ឯកឧត្តម ឧកញ៉ា សៀ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​វិញ មាន​ប្រសា​ស​ន៏​ឲ្យ​
​ដឹង​ដែរ​ថា ថ្ងៃនេះ​ជា​ថ្ងៃមួយ​ដែល​យើង​បាន​ប្រារព្វ​ធ្វើ​ពិធីបុណ្យ​ណូអែល ដោយ​ព្រះ​គ្រី​ស្ត​បាន​យាង​មក​
​ចាប់កំណើត​យក​និស្ស័យ​ជា​មនុស្ស​ដើម្បី​សង្គ្រោះ​អំពើ​បាប មាន​អ្នក​មួយចំនួន​ពេលដែល​បានឃើញ​
​អ្នក​ជឿ​លើ​ព្រះ​យេស៊ូ​វ រាំច្រៀង​សប្បាយ​ស​សើរ​តម្កើង​ព្រះអង្គ បែរជា​គេ​ថា​អ​ញ្ចេះ​អ​ញ្ចោះ​។​ហើយ​ដើមដំបូង​គេ​ព្រះ​បាន​បង្កើត​មនុស្ស ដែល​កើត​ដំបូង​គេ​គឺ​លោក​អាដាម​និង​អេ​វ៉ា អស់អ្នក​ណា​ដែល​ជឿ​លើ​ព្រះ​គ្រី​ស្ត​និង​បាន​សង្គ្រោះ​៕