ពោធិ៍សាត់៖ កាលពីវេលាម៉ោង២និង ១០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ មានក្រុមចោរប្រដាប់អាវុធAKមួយក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង បានចូលទៅប្លន់ និងវាយបំបែកទូមាសចំនួន០៣នៅផ្សារលាច ហៅផ្សារក្រវ៉ាញ ស្រុកភ្នំក្រវ៉ាញ ខេត្ដពោធិ៍សាត់ យកមាសសរុបអស់៤០តម្លឹងនិងប្លាទីន៩០តម្លឹងរួចហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព។
សមត្ថកិច្ចស្រុកភ្នំក្រវាញឲ្យដឹងថាក្រុមចោរបានប្លន់ទូរមាស ចំនួន០៣ទូរ ពីម្ចាស់០២នាក់ដែលលក់ក្រោមដំបូលផ្ទះតែមួយជាបងប្អូននឹងគ្នា។ ម្នាក់មានឈ្មោះ ឈ្មោះខេង សម្ផស្ស ភេទស្រីស អាយុ១៩ឆ្នាំអស់គ្រឿងប្លាកទីន៣០តម្លឹងនិងម្នាក់ទៀតឈ្មោះ ម៉ី រីតា ភេទស្រី អាយុ២០ឆ្នាំ អស់គ្រឿងប្លាទីន៦០តម្លឹងនិងគ្រឿងមាស៤០តម្លឹង។សរុបទាំងពីរ នាក់អស់មាស៤០តម្លឹងនិងប្លាទីន៩០តម្លឹងស្មើ១៣០តម្លឹង។
សាក្សី ដែលឃើញហេតុការណ៍ប្លន់ប្រដាប់អាវុធដោយផ្ទាល់ភ្នែក បាននិយាយថា ក្រុមចោរមានគ្នា ០៤នាក់ ប្រដាប់ដោយកាំភ្លើងវែង និងពូថៅ ជិះម៉ូតូ ពីរគ្រឿងស៊េរីចាស់ ចូលមកភ្ជង់ ហើយយក ពូថៅ វាយបំបែកទូមាសចំនួន៤ទូ របស់ចែ រ៉ែម និងចែម៉ាប់ ជាបងប្អូននិងគ្នា រួចហើយ ប្រមូលគ្រឿង អលង្កា ទាំងមាស ទាំងបា្លទីន ព្រមទាំងលុយកាក់ ទាំងបា្លទីន ព្រមទាំងលុយកាក់ ជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ដោយពុំមានផ្ទុះអាវុធបណ្ដាលឲ្យស្លាប់ឫរងរបួសនោះទេ៕