ពលរដ្ឋ​ផ្ចុះ​កំហឹង​ព័ទ្ធចាប់​ដុត​រថយន្ត​ដង្ខៅ​គោ​ដែល​សង្ស័យ​ដឹកគោ​ចោរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2015 ក+ ក-

​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ចំនួន​០៨​ភូមិ មកពី​ស្រុក​ពញាឮ និង​ស្រុក​ឧដុង្គបាន នាំគ្នា​ព័ទ្ធចាប់ស្រាយ​ទម្លាក់​គោ​ចំនួន ១៥​ក្បាល ចុះ រួច​បាន​យក​ភ្លើង​ដុត​រថយន្ត​កូរ៉េ​ដឹកគោ​មួយគ្រឿង បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំង​ស្រុក​។​

ហេតុការណ៍​នេះ បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ២០​យប់ ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០១៥ ស្ថិត​ត្រង់ចំណុច​ដីឡូត៍​ស្ងាត់​មួយកន្លែង ខាងត្បូង​ខ្លោងទ្វារវត្ត​ទួល​សុ​ភី ឃុំ​ព្រះ​ស្រែក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​ឡោមព័ទ្ធ​ដុត​រថយន្ត​ដង្ខៅ​គោ​នេះ មកពី​ភូមិៈ ភូមិ​ដំបូក​មាន​ល័​ក្ខ​, ត្រពាំង​ធ្នុង​, ពពែ​ជ្រៃ​លាស់ និង​ភូមិ​ត្រពាំង​អណ្តូង ឃុំ​ទំ​បន់ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។ ប្រភព​បន្តថា ចំណែក​ប្រជាពលរដ្ឋ​ខាង​ខេត្តកំពង់ស្ពឺ ដែល​បាន​ចូលរួម​ដុក​ដែរនោះ មកពី​ភូមិ​ត្រពាំង​ឈូក​, ប្រវឹក​ពង​, ត្រពាំង​ធ្នុង​លិច និង​ភូមិ​ស្តុក​ក្រោល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ​។​

​នគរបាល​ស្រុក​ឧដុង្គ បាន​និយាយថា រថយន្ត​ដែល​រង​ការដុត​កំទេចចោល​នោះ​ម៉ាក​កូរ៉េ ក្បាល​ពណ៌​សរ ទ្រុង​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8710 របស់​ឈ្មោះ​សយ ណែម ភេទ​ប្រុស អាយុ ២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។​

​ប្រភពពី​នគរបាល បន្តថា មុនពេល​កើតហេតុ​មាន​រថយន្ត​កូរ៉េ​មួយគ្រឿង​មាន​ដឹកគោ​ពេញ ចេញ​មកពី​ភូមិ​ជាង​ហ្លូ​ង ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ស្ពឺ បានមក​ចត​នៅ​ដីឡូត៍​ទំនេរ​មួយកន្លែង​ខាងត្បូង​ខ្លោងទ្វារ​ចូល វត្ត​ទួល​សុ​ភី ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ហើយ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​មានការ​សង្ស័យ​បានប្រកាស​ហៅ​គ្នីគ្នា ជាច្រើន​ភូមិ​ដែល​នៅក្បែរៗ​គ្នា​នោះ មាន​មកពី​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ចំនួន​៤​ភូមិ និង​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ចំនួន ៤​ភូមិ​ដែរ​ស្ទាក់​ឃាត់​រថយន្ត​នោះ​ហើយ​បាន​ស្រាយចំណង​ដាក់​សត្វ​គោ​ចុះដី ទាំងអស់ រួច​បាន​យក​ភ្លើង​ដុត​កំទេចចោល​តែម្តង​។​

​នគរបាល​ស្រុក​ឧដុង្គ បាន​បញ្ជាក់ថា ករណី​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​នាំគ្នា ដុត​កំទេច​រថយន្ត​ដឹកគោ​នោះ ដោយសារ​ពួកគាត់​មាន​កំហឹង​អំពី​ចោរលួច​គោ​ជា​ញឹកញាប់ ហើយ​រក​មិនដែល​ឃើញ ដល់ពេល​ពួកគាត់​ឃើញ​រថយន្ត​ដឹង​គោ​គួរ​ឲ្យ​សង្ស័យ ប្រកាស​ហៅ គ្នីគ្នា​គ្រប់​ភូមិ​បាន​ឡោមព័ទ្ធ​ស្រាយ​គោ​ចុះដី​អស់ហើយ​ដុត​ឡាន​ចោល ប៉ុន្តែ​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​មិនទាន់​ពេល​ទើប​រថយន្ត​ត្រូវ​ភ្លើង​ឆេះ ខូចខាត​ទាំងស្រុង​។​

​ករណីនេះ ម្ចាស់​រថយន្ត​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ប៉ុន្តែ​ដូចជា​ស្មុកស្មាញ​ណាស់​ព្រោះ​ប្រជាពលរដ្ឋ​រហូតដល់​ទៅ​៨​ភូមិ ឯណោះ ដោយសារ​ពលរដ្ឋ​យល់ច្រឡំ​ទើប​ក្លាយជា​បែបនេះ​នោះ​៕

IMG_0418