ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៥នេះ លោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចស្រាវជ្រាវករណី បាញ់ប្រហារ រថយន្ដ ដឹកស្រូវ និងបានចាប់អ្នកបើករថយន្តធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងបានយកជើងជាន់ក្បាលសង្កត់លើដី ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅក្នុងទឹកដីខេត្ដត្បូង និងខេត្ដព្រៃវែង។
យោងតាមសេចក្ដីសម្រេចស្ដីពីការបង្កើត គណៈកម្មការចំពោះកិច្ច ដែលចុះហត្ថលេខា និងត្រាពីសំ ណាក់ លោកសៅ សុខា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ បានតែងតាំងលោក ស៊ិន សុផាន្នី មេ បញ្ជាការ រងអាវុធហត្ថលើផ្ទៃប្រទេស និងជាស្នងការ ស្នងការដ្ឋានយុត្ដិធម៌ ជាប្រធាន លោក គង់ សុត្ថារិន ហៅ P3 នាយការិយាល័យបទ ល្មើសព្រហ្មទណ្ឌ ជា អនុប្រធាន ព្រមទាំងមន្ដ្រីអាវុធហត្ថ ៧នាក់ ផ្សេងទៀត ជា សមាជិក។
គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ច ធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើង ក្នុងពេល បំពេញ ភារកិច្ច របស់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ដត្បូង ឃ្មុំនិងខេត្ដព្រៃវែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ត្រួតពិនិត្យកំហុស ឆ្គងរបស់នាយទាហាន នាយ ទាហានរងនៃ កងរាជ អាវុធហត្ថ ខេត្ដត្បូងឃ្មុំ និងខេត្ដព្រៃ វែង ក្នុងការប្រតិបត្ដិតួនាទីភារកិច្ចកងរាជ អាវុធហត្ថ ការអនុវត្ដច្បាប់លក្ខ័ន្ដិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យ ទូទៅ សម្រាប់ កងយោធពលខេមរភូមិន្ទ។
គណៈកម្មការចំពោះកិច្ចនេះ ក៏មានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ននិងអង្គ ភាពពាក់ព័ន្ធ ផ្សេងៗ នៅក្នុង ខេត្ដទាំងពីរ ខាង លើ ចេញលិខិតកោះហៅអ្នកដែលមានការ ពាក់ព័ន្ធ ចំពោះបាតុភាព ទាំងនោះ មកធ្វើការ ស្ដាប់ ចំលើយ បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញ ការពិតជាក់ស្ដែង និងបូកសរុប លទ្ធផលការងារ ធ្វើរបាយការណ៍ រាយការណ៍ជូននាយឧត្ដមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃ ប្រទេស ។
សូមបញ្ជាក់ថា ករណីកម្លាំងអាវុធហត្ថ ខេត្ដត្បូងឃ្មុំ និងអាវុធហត្ថខេត្ដព្រៃវែង ដោយមានការចូលរួមពី សមត្ថកិច្ច និងមន្ដ្រី ពាក់ព័ន្ធមួយចំនួនទៀត បានដេញបង្ក្រាបនិង បាញ់ប្រហារជាង១០គ្រាប់ ទៅលើ រថយន្ដដឹកស្រូវមួយគ្រឿងនៅចំណុចក្បែររង្វង់មូលស្វាយ អន្ទរ ខេត្ដព្រៃវែង ស្ថិតនៅភូមិធ្នង់ ឃុំជា ខ្លាង ស្រុកស្វាយអន្ទរ កាលពីវេលា ម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ព្រមទាំងចាប់ អ្នកបើករថយន្ដ និងបានចាប់អ្នកបើករថយន្តធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃ និងបានយកជើងជាន់ក្បាលសង្កត់លើដី បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរទៀតផង៕