ភ្នំពេញ ៖ ក្នុងចំណោមភ្ញៀវទេសចរជាង២លាន៥សែននាក់ ដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះ មានភ្ញៀវទេសចរអន្តរជាតិកើនឡើងប្រមាណ១០ភាគរយ ទៅ១២ភាគរយ និងភ្ញៀវទេសចរជាតិកើនប្រមាណ ៣៥ភាគរយ ទៅ៤០ភាគរយ។ នេះបើតាមការការបញ្ជាក់របស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯ.ឧ. ថោង ខុន នៅក្នុងការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២ ខែមករានេះ។ ក្នុងចំណោមរម្មណីយ៌ដ្ឋានសំខាន់ៗ រាជធានីភ្នំពេញ បានទទួលភ្ញៀវទេសចរ ជាង១លាន១សែននាក់! ខេត្តសៀមរាប ទទួលបានប្រមាណ៣៣ម៉ឺននាក់! ខេត្តព្រះសីហនុ ទទួលបាន ជាង២១ម៉ឺន៥ពាន់នាក់! ខេត្តកែប ទទួលបានជាង១០ម៉ឺននាក់! ខេត្តកំពត មានជាង១២ម៉ឺននាក់! ខេត្តកោះកុង មានជាង១ម៉ឹន៥ពាន់នាក់! ខេត្តមណ្ឌលគិរី មានប្រមាណ ១ម៉ឺន១ពាន់នាក់ និងខេត្តរតនគិរី ទទួលបានអ្នកទេសចរជាង៩៧០០នាក់។ គួរកត់សំគាលថា ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករនគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៨។ ទន្ទឹមនេះ ក្រសួងទេសចរណ៌ និងប្រជាពលរដ្ឋ បានស្នើអោយរាជរដ្ឋាភិបាលគួរបង្កើតជាគណៈកម្មាធិការមួយ សម្រាប់ពិធីបុណ្យនេះនាឆ្នាំក្រោយ ដើម្បីការពារសុវត្ថិភាព និងសម្រួលចរាចរ អោយបានល្អប្រសើរ ដូចក្នុងពិធីបុណ្យអុំទូកដែរ ព្រោះបើមានគណៈកម្មការរៀបចំពិធីបុណ្យច្បាស់លាស់ នឹងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសអាចគ្រប់គ្រងបែងចែកតាមច្រកនានា សម្រាប់ថ្មើរជើង និង យានយន្តជាដើម ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ឬបង្កបញ្ហាផ្សេងៗ ដល់ភ្ញៀវទេសចរ៕