កំពង់ចាម ៖ មុខសញ្ញា ចាស់ម្នាក់ធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ អស់ជាច្រើនលើក ត្រូវអស់លក្ខណ៍ ធ្លាក់ក្នុងកណ្តាប់ដៃប៉ូលីសចាប់ខ្លួនបាន។
លោក ម៉ៅ ទ្បុក នាយនគរបាល ប៉ុស្តិ វាល វង់ បានអោយដឹងថា ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១៥ និង ១៨នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ក្រុងកំពង់ចាម បានទទួលបណ្ដឹងពីឈ្មោះ ប៉ុល វ៉ាន់នី ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិទី៣ សង្កាត់វាលវង់ ប្ដឹងពីជនមិនស្គាល់អត្តសញ្ញាណ ដែលបានលួចយកទូរស័ព្ទម៉ាក សាំសុង នូត អេច ដេហ្គេអឺ ពណ៌ខ្មៅ តំលៃ៩០០ ដុល្លាអាមេរិច និងមួយគ្រឿងទៀតម៉ាក់ អាយ ហ្វូនស៊ីក ផ្លើស ពណ៌ ផ្កាឈូក កាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំនុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រងកំពង់ចាម។
ជនរងគ្រោះ បានអោយដឹងថា នៅពេលកើតហេតុខ្លួនបាន យកទូរស័ព្ទទាំងពីរគ្រឿងមកទុកលើកៅអីក្បែរខ្លួន ហើយដេកលើប៉ៅអ៊ីជិតទូរស័ព្ទនៅក្នុងផ្ទះ។
លុះដឹងខ្លួនឡើងស្រាប់តែបាត់ទូរស័ព្ទ ទាំងពីគ្រឿងនៅលើកៅអីនោះ បន្ទាប់មកខ្លួនក៍បានឆែកកាំមេរ៉ា ក៍ឃើញមនុស្ស ម្នាក់ពាក់អាវពណ៌ខៀវ សំបុរ ស ខោពណ៌ខ្មៅ សក់ស្លូតវែងខ្មៅ កំពស់ប្រហែល១៦០សង់ទីម៉ែត មុខរៀងវែងពាក់ស្បែកជើងផ្ទាត់ ស បានចូលមកលួចយកទូរស័ព្ទទាំពីរគ្រឿងនោះគេចចេញទៅបាត់ទៅ ។
លោក ចាន់ ហោនាយរង ការិយាលយ័កណ្តាលយុត្តិធម៍នៃស្នងការនគរបាល ខេត្តកំពង់ចាម បានអោយដឹងថា ក្រោយពេលទទួលព័ត៌មានភ្លាម សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញាបាន រហូតដល់ថ្ងៃទី03 មករា ឆ្នាំ2018 វេលាម៉ោង6.30នាទី សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ជន ពេជ្រ ភេទ ប្រុស អាយុ 18ឆ្នាំ នៅចំណុចមុខហាង ភីហ្សា ស្ថិតនៅក្នុងភូមិទី10 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
លោក ចាន់ ហោ បានបញ្ជាក់ថា ជន ពេជ្រ ជាមុខសញ្ញាចាស់ (ចេញពីពន្ធនាគារ) ធ្លាប់លួចគាស់ផ្ទះ ប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ថ្មីៗនេះ។
បច្ចុប្បន្ន មុខសញ្ញានេះ បានបញ្ជូន មកអធិការដ្ឋាន នគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ សុ ភ័ណ្ឌ