រាជរដ្ឋាភិបាល​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2018 ក+ ក-

​ភ្នំពេញ ៖ ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​ព្រឹក​ថ្ងៃទី​៣ មករា​នេះ​សមាជិក​រដ្ឋសភា​កម្ពុជា​លោក ឈាង វុន ថា​តាម​ដំណឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​នឹង​ស្នើ​មកកាន់​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​បន្ទាប់ពី​ព្រះអង្គ​ត្រូវបាន​វាយប្រហារ​ដោយ​ជន​អគតិ​មួយចំនួន​ដែល​មិន អាច​អត់ឱន​អោយបាន​ឡើយ​។​
​លោក ឈាង វុន បាន​អះអាងថា ការផ្តួចផ្តើម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​សុំអោយ រដ្ឋសភា​ធ្វើ​ន​សោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​នេះ​មាន​សារៈសំខាន់ ខ្លាំងណាស់​ដែល​សំដៅ​ការពារ​ដល់​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ និង​មិនអាច​អត់ឱន អោយ​បានឡើយ​ចំពោះ​រាល់​ការប្រមាថ​មកលើ​អង្គ​ព្រះមហាក្សត្រ​។​
ជាមួយគ្នានេះ​លោក ឈាង វុន បានអោយដឹង​ផងដែរ​ថា រាជរដ្ឋាភិបាល​ក៏​នឹង​ស្នើសុំ ការអនុម័ត​ពី​រដ្ឋសភា​ក្នុងការ​កាត់បន្ថយ​ចំនួន​សមាជិក​គណៈរដ្ឋមន្ត្រី ពោលគឺ​កាត់​ឋានៈ​រដ្ឋ​លេ ខា​ធិ​ការ​ចេញពី​សមាជិក​គណៈ​រដ្ឋមន្ត្រី​បច្ចុប្បន្ន ព្រោះ​ចំនួន​រដ្ឋលេខាធិការ​ស​ព្វ​ថ្ងៃ​មាន​ច្រើនណាស់​មិនអាច​បន្ត​ធ្វើជា​សមាជិក​គណៈរដ្ឋមន្ត្រី​បាន​ទៀត​ទេ​៕