អ្នក​ផ្តាច់​គ្រឿងញៀន​នៅ​មណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​អំណោយ​ពី​សប្បុរសជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2018 ក+ ក-

​បន្ទាយមានជ័យ : យុវជន​ផ្ដាច់​សារធាតុ ញៀន​នៅ​មជ្ឈមណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ព្រះគ្រូ​ឧ​ត្ត​ម​សីល​ញ្ញាន ព្រះ​រាជាគណៈ ធុល សុធា ព្រះ​មេគុណ​ខេត្ត ព្រះគ្រូ​សិរី​បុ​ញ្ញោ សយ ចាន់ថន ចៅអធិការ​វត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយដែន លោក យិន យឿន ប្រធាន​មន្ទីរ​ធម៌​ការ និង​សាសនា​ខេត្ត រួមទាំង លោកស្រី ជាវ ងួន​ហួយ និង​ក្រុមគ្រួសារ ជា​សប្បុរសជន នាំយក​អំណោយ​សំភារៈ​ជា​គឿង​ឧបភោគបរិភោគ និង​ថវិការ​មួយចំនួន​ទៅ​ចែកជូន កាលពី​រសៀល​ថ្ងៃទី​3 ខែមករា ឆ្នាំ​២០១៨​។​
​ទន្ទឹម​ជាមួយនឹង​ការចុះ​សួរសុខទុក្ខ​នាឱកាស​នោះ​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សម្តែង​ការកោតសរសើរ និង​អរគុណ​ចំពោះ​សប្បុរសជន​ព្រមទាំង​ក្រុមការងារ​ដែល​បាន​នាំយក​អំណោយ​មក​ចែកជូន​យុវជន​ផ្តាច់​សារជាតិ​ញៀន​នៅ​មជ្ឈមណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​ផ្តាច់​គ្រឿងញៀន​ដែល​រស់នៅ​ទីនេះ​ដោយផ្ទាល់​។​

​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​បាន​បន្ដថា នេះ​ជា​ចំណែក​មួយ​ក្នុងការ​ចូលរួម​យក ចិត្ត​ទុកដាក់​ជួយ​គិតគូរ​ដោះស្រាយ​រាល់​ការ លំបាក​របស់​កងរាជអាវុធហត្ថ ក្នុង​ខេត្ដ​បន្ទាយមានជ័យ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ កាត់បន្ថយ​កា​ផ្គត់​ផ្គង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មួយចំណែក​ផងដែរ​។​

​លោក យិន យឿន ប្រធាន​មន្ទីរ​វប្ប​ធម្មការ និង​សាសនា​ខេត្ត​
​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ក៏ដូចជា​សំណូមពរ​ដល់​ក្មួយៗ​គ្រប់រូប សូម​ធ្វើយ៉ាងណា​ត្រូវ​ចេះ​កែខ្លួន​ឡើងវិញ​ដើម្បី​ក្លាយជា​យុវជន​ល្អ​ដែល​សង្គម​ចូលចិត្ត​និង​ត្រូវ​ការមិនអាច​ខ្វះ​បាន ជាពិសេស​ត្រូវ​ចូលរួម​ថែរក្សា​នូវ​សុខសន្តិភាព​ដែល​ប្រទេសជាតិ​កំពុង​តែមាន​ដូច​សព្វថ្ងៃ​ឲ​បានល្អ កុំ​ស្តាប់​ការ​ញុះញង់​ដោយ​ជនខិលខូច កុំ​បង្ករ​ចលាចល​ដែល​អាចធ្វើ​ឲ​ប្រទេស​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ព្រោះ​សង្គម​មួយ​ដែលមាន​សង្គ្រាម​គឺ​មានតែ​ការខាតបង់​ទាំង​ខ្លួនឯង និង​ប្រទេសជាតិ​ទាំងមូល ផ្ទុយទៅវិញ​ប្រសិនបើ​ប្រទេសជាតិ​កាន់តែ​អភិវឌ្ឍន៍ នោះ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​រីកចម្រើន​៕ ដោយ ៖ សុផល​