កំពង់ចាម ៖ កំទ្បោះជនបទម្នាក់ បានទៅចូលរួមពីធីការមិត្តភក្គិ ហើយត្រូវក្រុមក្មេងស្ទាវ មានគ្នាប្រមាណ៥ ទៅ៦នាក់ ស្ទាក់វាយប្រហារបណ្តាលអោយរបួស កាលពីថ្ងៃទី05 ខែមករា ឆ្នាំ 2018 នៅវេលាម៉ោង22:40នាទី នៅចំណុច ភូមិអណ្តូងច្រុះអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម។
ជនរងគ្រោះឈ្មោះ ហ៊ុន សុភ័ត្រា ភេទប្រុស អាយុ 21 ឆ្នាំមានទីលំនៅភូមិបឹងបាសាក់ សំបួរមាស កំពង់ចាម កំពង់ចាម បានអោយដឹងថា នៅល្ងាច ថ្ងៃទី5 មករា ឆ្នាំ2018 ខ្លួនបានទៅចូលរួមពិធីមង្គលការមិត្តនៅភូមិ ឃុំកើតហេតុ ។
រហូតដល់ម៉ោង 22:40 នាទី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែលពី5ទៅ6នាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ ផល ម៉ារាឌី ភេទប្រុស អាយុ 21ឆ្នាំ មានទីលំនៅភូមិអណ្តួងច្រុះ អំពិល កំពង់សៀម កំពង់ចាមព្រមទាំងបក្សពួកមិនស្គាល់ឈ្មោះបានវាយទៅលើខ្លួន (ហ៊ុន សុភត្រា័ ) ភេទប្រុស អាយុ 21ឆ្នាំ ខណះពេលដែលខ្លួន( ជនរងគ្រោះ )មកចូលរួមក្នុងពិធីមង្គលការប្អូនមិត្តភក្រ័ នៅចំណុចភូមិឃុំកើតហេតុខាងលើបណ្តាលអោយរងរបួសមួយកន្លែងចំរង្វង់ភ្នែកខាងស្តាំឡើងហើមប៉ោង។
លោក ពេជ្រ គឹមសា៑ អធិការរងនគរបាលស្រុក កំពង់សៀម បានអោយដឹងថា ក្នុងករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័បានចំនួនមួយម្នាក់ឈ្មោះ ផល ម៉ារាឌី និងដាវចំនួនមួយដើមនាំមកអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បី រៀបចំសណុំបែបបទ តាមនីតិវិធី។
ចំណែកបក្សពួកមួយចំនួនទៀតដែលរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ៕
ទៅស៊ីការមិត្តភក្តិត្រូវក្រុមក្មេងស្ទាវស្ទាក់វាយបែកក្បាល