កំពង់ចាម ៖ បុរសម្នាក់នៅរាជធានី ភ្នំពេញ មកលេងផ្ទះ មិត្តភក្តិនៅខេត្តកំពង់ចាម បានបញ្ចប់ជីវិតរបស់ខ្លួន កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧.៣០ នាទី ដោយសារលង់ទឹកនៅចំណុចដងទន្លេតូច(កំពង់ចម្លងអំបែងចេះ)ស្ថិតក្នុងភូមិអំបែងចេះ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប៉ូលីសបានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ក់ កែវតារា ភេទ ប្រុសអាយុ២៤ ឆ្នាំជនជាតិខ្មែរ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអធិការ នគបាលស្រុកកោះសូទិន បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ បង្កើតគណៈកម្មាធិការ ត្រួតពិនិត្យសព ដោយមានការចូលពីគ្រូពេទ្យ មេភូមិ មេឃុំ។
លោកអធិការបានបញ្ជាក់ថា ផ្អែកតាម ការធ្វើកោសល្យវិច័យការពិនិត្យសពសមត្ថកិច្ចបានសន្និដ្ឋានបានថា សពឈ្មោះ ម៉ក់ កែវតារា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពុំមានពាក់ពន្ធ័ឃាតកម្មទេ។
ប្រភព ពត៍មានពីកន្លែងកើតហេតុ បានអោដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះមកលែងផ្ទះមិត្តភក្រ័(ស្រុកកំណើតនៅភូមិ.ឃុំ កើតហេតុ ខាងលើ ) ហើយផឹកស្រា ស្រវឹង រួចនាំគ្នាទៅមុជទឹកទន្លេ។
នៅពេលកំពុងងូតទឹក ជនរងគ្រោះ បានរអិលជើងចូលទឹកជ្រៅ ដោយជនរងគ្រោះមិនចេះហែលទឹក ក៏លង់ស្លាប់។ សពរក្សាទុករង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុភ័ណ្ឌ