ភ្នំពេញ ៖ បច្ចុប្បន្នភ្ញៀវទេសចរណ៍អន្តរជាតិ មកកំសាន្តនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងពី មួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ចំនួន១៥, មានក្រុមហ៊ុនអាកាសចរណ៍ ស្រុកចំនួន៣ នឹងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន១២កំពុងតែធ្វើប្រតិបត្តិការហោះហើរ ទៀងទាត់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័តមាន។
បើតាមការបញ្ចាក់បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន១២នោះ គឺជា ក្រុមហ៊ុនអាកាសចរណ៍ចិនដែលបានធ្វើប្រតិបត្តិការហោះហើរទៀងទាត់ភ្ជាប់កម្ពុជាទៅចិន ចំនួន១៥៥ជើង ក្នុងមួយសប្ដាហ៍ ដោយចំនួននេះមិនទាន់នឹងរាប់បញ្ចូលនូវជើងហោះហើរ ពិសេស-Charter flights ប្រមាណជា៥០ជើងទៀត ក្នុងមួយសប្តាហ៍ ដែលចុះចតនៅអាកាស យានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា ដែលមានដូចជាអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្ត ព្រះសីហនុ។
សូមបញ្ចាក់ថា នៅក្នុងឆ្នាំ២០១៧ ចំនួនភ្ងៀវទេសចរណ៍អន្តរជាតិដែលមកប្រទេសកម្ពុជាមាន ចំនួន៥.៦លាននាក់ កើនឡើង១១ភាគរយ។ដើម្បីឆ្លើយតបការកើនឡើងចំនួនទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា និង សាងសង់ព្រលានយន្តហោះថ្មីមួយទៀតក្នុងឆ្នាំ២០១៨នេះ លើផ្ទៃ ដី៧០០ហិកតា ក្នុងស្រុកសូត្រនិគមន្ត ចម្ងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាបចំណាយទន់ ជាង៩០០លានដុល្លា៕