ស្ត្រី​ខ្មែរ​អ៊ិ​ស្លាម​បម្រើ​ការងារ​ផ្ទះ​ម្នាក់ទៀត​ត្រូវបាន​សង្គ្រោះ បន្ទាប់ពី​បាត់​ខ្លួន​ជាង​១៣​ឆ្នាំ ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2018 ក+ ក-

ភ្នំពេញ ៖ ពលការ​នី​ជនជាតិខ្មែរ​ឥស្លាម​ម្នាក់​ត្រូវបាន​សង្គ្រោះ​អោយបាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​
​នៅ​ព្រឹក​ថ្ងៃទី​១១​មករា​នេះ បន្ទាប់ពី​បាន​ចាញ់បោក​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ទៅ​បម្រើ​ការងារ ជា​ស្ត្រី​មេផ្ទះ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​បាត់​ដំណឹង​សូន្យឈឹង​ជាង​១៣​ឆ្នាំ​។
ស្ត្រី​រងគ្រោះ​ឈ្មោះ អេង ពៅ អាយុ ៣៨​ឆ្នាំ​ជា​ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​ត្រូវ​ចាញ់បោក​ក្រុមហ៊ុន​អោយទៅ​បម្រើ​ការងារ​ជា​ស្ត្រី​
​មេផ្ទះ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​តាំងពី​ឆ្នាំ​២០០៤​មក​បានអោយដឹងថា លោកស្រី​ត្រូវបាន​ក្រុមហ៊ុន​
​ក្នុងស្រុក​មួយ​បញ្ជូន​អោយទៅ​ធ្វើ​ការបំរើ​នៅតាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ឆ្នាំ​
២០០៤ ដែល​ចាប់ពីពេលនោះ​មក​គឺមាន​រយៈពេល​ជាង​១៣​ឆ្នាំ​លោកស្រី​ពុំដែល​ទទួលបាន​
​ប្រាក់​ឈ្នួល​ទេ ហើយ​ថែមទាំង​ត្រូវបាន​ម្ចាស់ផ្ទះ​លក់​ទៅអោយ​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ​
​ថែមទៀត ជាពិសេស​លោកស្រី​បាន​បាត់​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ​នៅ​ស្រុក​ខ្មែរ និង​ប្តី របស់លោក​ស្រី​ដែល​ទៅធ្វើ​ការ​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ដូចគ្នា​ទៀត​ដែលជា​ការលំបាក​យ៉ាងខ្លាំង ក្នុង​ការរក​ជំនួយ​ដើម្បី​ជួយសង្គ្រោះ​លោកស្រី​។​តែ​ជា​ភ័​ព្ទ​សំណាង កាលពី​បី​បួន​ខែ​កន្លងទៅ នេះ​ប្តី​លោកស្រី​បាន​ស្វែងរក​ជួប​លោកស្រី​នៅផ្ទះ​មួយ ក៏បាន​ស្នើ​សុំអោយ​ក្រសួង​ការងារ កម្ពុជា​ជួយសង្គ្រោះ​រូបលោក​ស្រី​ដើម្បី​បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នាពេលនេះ​។​
​ពល​ការិនី អេង ពៅ បាន​រៀបរាប់​ពី​ទុក្ខលំបាក​ក្នុង​ការបំរើ​ការងារ​នៅតាម​ផ្ទះ​ក្នុង ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ក្រោមរូបភាព​ធ្វើបាប​ពី​ម្ចាស់​ផ្ទះមួយ​ទៅ​ម្ចាស់ផ្ទះ​មួយទៀត​ដោយ​ពុំ ទទួលបាន​ប្រាក់​ឈ្នួល និង​បានទាមទារ​អោយ​ក្រសួង​មាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​លោក ស្រី​ផង​។​
​អេង ពៅ បានអោយដឹងថា ក្រុមហ៊ុន​ដែល​បញ្ជូន​លោកស្រី​អោយទៅ​ធ្វើការ​នៅ​អារ៉ាប់ ប៊ី​សា​អូឌីត​ជា​ក្រុមហ៊ុន​របស់លោក អា​ម៉ាត់ យ៉ះ​យ៉ា ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ដែល ត្រូវបាន​ដកហូត​ពីមុខ​តំណែង​កាលពីពេល​កន្លងទៅនេះ​៕