ចាប់​មនុស្ស​៤​នាក់​ក្នុងករណី​ហិង្សា​លើ​បុរស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2018 ក+ ក-

បាត់ដំបង : ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិ​ប​តិ្ត​ការស្រាវជ្រាវ​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​កាប់​និង​គប់​ទៅលើ​ជនរងគ្រោះ​ម្នាក់​អោយ​រងរបួស​ធ្ងន់​។
លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​និង​ជា​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​សារ​ព័​ត៍​មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា​៖​ដោយ​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឃាត់ខ្លួន​ក្រុម​ជន​ដៃ​អោយបាន​។​
ជាក់ស្ដែង​នៅវេលា​ម៉ោង​១៧-៥៥​នាទី ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​ម្សិល​មុ​ិ​ញ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ចំណុច​ក្នុង​ព្រលានយន្តហោះ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង កម្លាំង​ក៏បាន​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ហើយ​បាន​ស្ទាក់ចាប់​ឃាត់ខ្លួន​បានតែ​ម្តង​។​
លោក​បន្តថា​៖​ជា​លទ្ធផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​រួមមាន​៖
១. ឈ្មោះ ម៉ៅ សា​វី ហៅ ង៉ុ​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
២.​ឈ្មោះ ជា រ៉ាវី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
៣.​ឈ្មោះ មុត ចាន់ថា​ត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
៤.​ឈ្មោះ ស៊ុន សៀវ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​៤​នាក់​រស់នៅក្នុង សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​
​បានធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​និង​ដុំថ្ម កាប់​និង​គប់​ទៅលើ​ឈ្មោះ ខៃ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​កាលពី​វេលា​ម៉ោង​១-៤៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នៅ​ចំណុច​ខាងមុខ​ផ្សារ​ពោធិ៍​វង្ស ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​
– រយះ​ប្រអប់ដៃ​ខាងឆ្វេង​ចេញ​ឆ្អឹង
– រយះ​ប្រអប់ដៃ​ខាងស្តាំ​
– រយះ​ស្មា​ខាងឆ្វេង
– រយះ​ក្បាល​៣​កន្លែង​។​
ក្រោយ​ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្រុម​ជនដៃដល់​ទាំង​៤​នាក់​បាន​សារភាពថា​៖​ពួកគេ​ពិតជា​បាន​កាប់​និង​គប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន មិនមាន​គំនំ ហើយក៏​មិនដែល​ស្គាល់គ្នា​ដែរ គឺ​ជួប​ភ្លា​មកា​ប់យកៗ​តែម្តង​។​
​បច្ចុប្បន្ន​៖​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​ប​ន្ថែ​ម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ សុផល​