ដឹងទេ តើឆ្នាំ២០១៧ កម្ពុជារីកចម្រើនលើវិស័យអ្វីខ្លះ ?
ភ្នំពេញ ៖ ការវិនិយោគវិស័យសំណង់នៅកម្ពុជា មានទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៧! វិស័យទេសចរណ៌ ដែលភ្ញៀវទេសចរចិនមកកម្ពុជាមានប្រមាណ១លាននាក់ ក្នុងឆ្នាំ២០១៧! វិស័យវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់! វិស័យកសិកម្ម ដែលចិនសម្រេចនាំចូលអង្ករ៣០ម៉ឺនតោនក្នុងមួយឆ្នាំ និងដំណាំកសិផលជាច្រើនផ្សេងទៀតពីកម្ពុជា! ការវិនិយោគក្នុងរោងចក្រថាមពលវារីអគ្គិសនីចំនួន៦ និងរោងចក្រថាមពលធ្យូងថ្មចំនួន១ នៅក្នុងប្រទេសកម្ពុជា។ ចំណែកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនរបស់ប្រទេសចិនក៏កំពុងវិនិយោគលើគម្រោងសាងសង់ជាច្រើន ដូចជាអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប! គម្រោងកសាងកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ! និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុជាដើម៕