គណៈរដ្ឋមន្ត្រី បើក​កិច្ចពិភាក្សា​លើ​សេចក្តីព្រាង​ ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2018 ក+ ក-

​ភ្នំពេញ ៖ សេចក្តីព្រាង យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ឆ្លងកាត់​ការសិក្សា​ជាច្រើន និង​ដកស្រង់​បទពិសោធន៍​ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ និង​ពី​ប្រទេស​មួយចំនួន​, ជាពិសេស ផ្អែកលើ​បទពិសោធន៍ នៃ​អនុវត្ត​ការងារ​ជាក់ស្ដែង​រយៈពេល​៣​ឆ្នាំ របស់​កម្ពុជា​ផ្ទាល់​, ក៏ដូចជា​ការចូលរួម​រំលែក​ជំនាញ និង​បទពិសោធន៍​ផ្ទា​ល់ពី​អ្នកជំនាញ​ការងារ​ជាច្រើន ព្រមទាំង​ការផ្តល់​មតិយោបល់​ពី​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​។ ទន្ទឹមនេះ ឯកសារ​នេះ​បាន​ពាក់ព័ន្ធ​គន្លឹះ​នានា​។
​ខ្លឹមសារ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨-២០២៥
​ឯកសារ​យុទ្ធសាស្ត្រ​នេះ​រួមមាន​៖
– អំពី​សាវតា នៃ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វ​ត្ដុ​សាធារណៈ អំពី​សមិទ្ធផល និង​វឌ្ឍនភាព ដែល​សម្រេចបាន​រហូត​មកដល់​បច្ចុប្បន្ន​ព្រមទាំង​បញ្ហា​ប្រឈម​នានា ដែល​កម្ពុជា​បាន និង​កំពុងតែជួបប្រទះ​។​
– អំពី​ទិសដៅ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា គឺ​សម្រាប់​កំណត់​ទិសដៅ​អោយបាន​កាន់តែ​ច្បាស់លាស់ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ដោយ​ផ្លាស់ប្តូរ​ជា​បណ្តើរៗ​ពី​ប្រព័ន្ធ​ថវិកា ផ្អែកលើ​ធាតុ​ចូល និង​មជ្ឈការ​(​ត្រួតពិនិត្យ​ជាមុន​ខ្លាំង​នៅពេល​អនុវត្ត​) ឆ្ពោះទៅ​ប្រព័ន្ធ​ថវិកា​ដែល​ផ្អែកលើ​លទ្ធផល​/​សមិទ្ធកម្ម និង​វិមជ្ឈការ​(​ផ្ទេរសិទ្ធិ និង​ការទទួលខុសត្រូវ​គ្រប់គ្រង​ថវិកា​កាន់តែច្រើន ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​ក្រសួង​-​ស្ថាប័ន និង​ផ្ទៃក្នុង​ក្រសួង​-​ស្ថាប័ន​)​ក្នុង​ឆ្នាំ​២០២០​។​
– យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ ២០១៨-២០២៥ និង​ផែន​ចង្អុល​ផ្លូវ​ឆ្ពោះទៅកាន់​គោលដៅ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២៥ ដោយ​ប្រមូលផ្ដុំ​លើ​ការធ្វើផែនការ​កម្រិត​យុទ្ធ​សាស្ត្រ​នេះ (​ថវិកា​រយៈពេល​មធ្យម​) ការរៀបចំ​គម្រោង និង​ការអនុវត្ត​ថវិកា ហើយ​និង​ការធ្វើ​របាយការណ៍​តាមដាន​វាយតម្លៃ​។​
+ ការរៀបចំ​ថវិកា​
យុទ្ធសាស្ត្រ​មាន​គោលបំណង​សំខាន់​គឺ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការរៀបចំ​ថវិកា​ពហុ​ឆ្នាំ​, ប្រើប្រាស់​ព័​ត៌​សមិទ្ធកម្ម​ជា​មូលដ្ឋាន​មួយ​សម្រាប់​ការ​វិភា​ជ​ថវិកា និង​បង្កើន​ភាពជា​ម្ចាស់ និង​គណនេយ្យភាព នៃ​ក្រសួង​-​ស្ថាប័ន​លើ​ការរៀបចំ​ថវិកា​។ ទន្ទឹមនឹងនេះ ការរៀបចំ​អោយមាន​ក្របខណ្ឌ​ថវិកា​រយៈពេល​មធ្យម ដោយ​កំណត់​ពិ​ដាន​ដល់​កម្រិត​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ទាំង​ចំណាយ​ចរន្ត និង​ចំណាយ​វិនិយោគ​។​
+ ការអនុវត្ដថ​វិកា​
យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​សំខាន់ គឺ​បង្កើន​ភាពទន់ភ្លន់ និង​ភាពងាយស្រួល​ដល់​ក្រសួង​-​ស្ថាប័ន​តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​អនុវត្ត និង​ស្វ័យប្រវត្តិកម្ម ការផ្តល់​សិទ្ធិ​សម្រេច​ក្នុងការ​អនុវត្ត​ថវិកា​, និង​ការធ្វើប្រតិភូកម្ម​លើ​ការងារ​ត្រួតពិនិត្យ​ថវិកា​។ ការបង្កើត​យន្តការ​ត្រួត​ពិនិត្យ​ថវិកា ដោយ​អង្គ​ភាពខុសៗ​គ្នា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​លក្ខណៈសាមញ្ញ មាន​សិទ្ធិ​ស្វ័យ​សម្រេច និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​គណនេយ្យ​ភាពច្បាស់​លាស់ ស្របតាម​ទិសដៅ នៃ​ថវិកា​សមិទ្ធកម្ម​។ គោលបំណង នៃ​យុទ្ធសាស្ត្រ គឺ​ឈានទៅ​ធ្វើ​សាមញ្ញ​កម្ម​ក្របខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​ការបើក​ផ្តល់​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (FMIS) ចំណែក​ការទូទាត់​សាច់ប្រាក់​នឹងធ្វើ​តាមរយៈ​ការផ្ទេរ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (E-Transfer)​។​
+ ការតាមដាន និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​
ប្រព័ន្ធ​របាយការណ៍​នឹង​រៀបចំ​តាម​ទម្រង់​របាយការណ៍​ហិរញ្ញវត្ថុ​ផ្អែកលើ​មូលដ្ឋាន​សាច់ប្រាក់​កែសម្រួល​ស្របតាម​ស្តង់ដារ​គណនេយ្យ​សាធារណៈ​អន្តរជាតិ (Modified Cash-IPSAS)​និង​មាន​សមិទ្ធកម្ម​តាម​កម្មវិធី និង​អនុវត្ត​វិធី​។ សម្រាប់​ការតាមដាន និង​វាយតម្លៃ​សមិទ្ធកម្ម​អោយបាន​ច្បាស់លាស់ ដោយ​កំណត់​មុខងារ​សិទ្ធិអំណាច និង​កាតព្វកិច្ច អោយបាន​ច្បាស់លាស់រ​វា​ង​ក្រសួង​-​ស្ថាប័ន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​សវនកម្ម​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​
+ ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
ឯកសារ​យុទ្ធសាស្ត្រ​បានកំណត់ ប្រព័ន្ធ​ថវិកា​មួយ​ប៉ុណ្ណោះ​គឺ ប្រព័ន្ធ​ថវិកាជាតិ ដោយ​ប្រព័ន្ធ​ថវិកា នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ស្ថិតនៅ​ក្នុងនោះ​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ប្រព័ន្ធ​ថវិកាជាតិ​ដែរ ប៉ុន្តែ​មាន​លក្ខណៈសាមញ្ញ ហើយ​ជាគោលការណ៍ ការ​វិភា​ជ និង​ការអនុវត្ត​ថវិកា ត្រូវបាន​ផ្តល់​សិទ្ធិ​ស្វ័យ​សម្រេច និង​គណនេយ្យភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​។​
+​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ
ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០០៨ ដើម្បី​ផ្តល់​ភាពស្របច្បាប់​ក្នុង​ដំណើរការ​រៀបចំ​ថវិកា​តាម​ប្រព័ន្ធ​ថវិកា​សមិទ្ធ​ភាព​។​ការបន្ត​ពង្រីក​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ អោយ​គ្របដណ្ដប់​ប្រតិបត្តិការ​ទាំងអស់​នៅក្នុង​វដ្ត​ថវិកា ចាប់តាំងពី​រៀបចំ ការអនុវត្ត និង​ការធ្វើ​របាយការណ៍​។​