ឧត្តរមានជ័យ ៖ យុវជនពីរនាក់ដែលជាជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក ត្រពាំងប្រាសាទ បញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ កាលវេលាម៉ោង ១១ និង ៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីឃាត់កម្មសម្លាប់។
មន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រា សាទ បានអោយដឹងថា ជនសង្ស័យ ទី១ឈ្មោះ បឿន សុភក្រ័ ភេទ ប្រុសអាយុ២២ឆ្នាំមុខរបរធ្វើសិប្បកម្ម រស់នៅភូមិស្រះជ្រៃ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី២ឈ្មោះ ឌី ចំរ៉ុង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរធ្វើសិប្បកម្ម រស់នៅភូមិអូរសោម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពសម្លាប់ជនរង គ្រោះ
ឈ្មោះ សៀ ឆាលី ភេទប្រុស អា យុ១៨ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រា សាទ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ដោយជនរងគ្រោះ ត្រូវជនសង្សយ័ចាក់ចំក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេងបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ មូលហេតុ ស្រវឹងស្រាឈ្លោះគ្នាក្នុងរោងការ៕