នារី​ម្នាក់​ស្លាប់​ក្នុង​រថយន្ត​ធ្លាក់ចូល​ប្រឡាយទឹក នៅ​សង្កាត់​ក្រាំងធ្នង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

ភ្នំពេញ​៖ នារី​ម្នាក់​បើករថយន្ដ​ឡិច​ស៊ី​ស​RX300 ពណ៌​ស​ធ្លាក់ចូល​ប្រឡាយទឹក រហូត​ឈ្លក់​ស្លាប់​។​ហេតុ​ការ​ណ៏​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​១២ យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​នារី​ដែល​ស្លាប់ សង្ស័យ​ស្រវឹងស្រា​បើករថយន្ត Luxus RX300 ព៌​ណស ធ្លាក់​ប្រឡាយទឹក​នៅ​សង្កាត់​ក្រាំងធ្នង់​នេះ ឈ្មោះ ឡាយ ហៀ​ង អាយុ​២៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ប្តី​ស្លាប់​កាលពី​ឆ្នាំទៅ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ ទួលគោក និង​មាន​ស្រុកកំណើត​នៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​

​ប្រភពព័ត៌មាន​ពី​សាច់ញាតិ​នារី​រងគ្រោះ បាន​រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​យប់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ ជនរងគ្រោះ​និង​បង ប្អូន​របស់ ខ្លួន​ចំនួន​៧​នាក់​ទៅ​ហូប​អី​នៅ​ហាង យូ​ឡាវ​មី ស្ថិតនៅ​សង្កាត់ ក្រាំងធ្នង់​។​លុះ​ពេល ហូប​នឹង​ផឹក​រួច ស្ដ្រី​រងគ្រោះ​បាន​សុំ ចេញ មក​មុន​ជាមួយ​ស្ដ្រី​ម្នាក់ ដោយបាន បើកបរ រថយន្ដ ប៉ុន្ដែ​ពេល​បើក​ដល់ មាត់​ប្រឡាយ ទឹកស្អុយ​ស្រាប់ ដោយមាន​អការ ស្រវឹង​ផង​នោះ ហើយ​តាមផ្លូវ​មាន​ជង្ហុក​ស្ដ្រី ដែលមាន ជិះ​ជាមួយ ក៏​បើកទ្វារ​ចុះ​ដើរ​។​ពេលនោះ​ស្ដ្រី​រងគ្រោះ​ចេញ តែ បើក ទៅ​ម្នាក់ឯង​បាន​ចម្ងាយ ប្រមាណ​១០០​ម៉ែត្រ ក៏​បាត់​ភ្លើង រថយន្ដ រួច​នាង​ក៏​ហៅ​ម៉ូតូ​ជិះ​ត្រឡប់ ទៅផ្ទះ​។ រហូតមកដល់​ព្រឹក​ឡើង មិនឃើញ​ស្ដ្រី រងគ្រោះ មិន​ត្រឡប់ទៅផ្ទះ នោះ ក៏​នាំគ្នា​ទៅ ប្ដឹង​សមត្ថ កិច្ច និង​ប្រាប់​ពី​ដំណើររឿង​។​ពេល ដែល​សមត្ថកិច្ច​ហៅ អ្នក​ងូតទឹក​ឱ្យ​ចុះ​រាវ​នៅ ក្នុង​ទឹក​ប្រឡាយ ស្រាប់ តែ​ឃើញ​រថយន្ដ​ក្នុង​ប្រឡាយទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្ដង​។​

ក្រោយ​ការ​ស្រង់​រថយន្ត ចេញពី​ទឹក ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់ ទៅហើយ នៅក្នុង​រថយន្ត​នោះ​។​សមត្ថកិច្ច​នៅ​មិនទាន់​សន្និដ្ឋានថា​នារី​ដែល​ស្លាប់​នៅ ក្នុង​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស ដែល​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ថា​ជា​ករណី​ចរាចរណ៍​បើក​ធ្លាក់​ប្រឡាយ ឬ​ជា​ករណី​ឃាតកម្ម​នោះទេ ដោយសារ​នៅ​កន្លែងកើតហេតុ​មាន​ស្ថានភាព​ងងឹត ពិបាក​ក្នុង​ការធ្វើ​កោសល​វិច័យ ក៏​ដឹក​សាកសព​ទៅ​តម្កល​នៅ​វត្ត​ទឹកថ្លា ដើម្បី​ពិនិត្យ​បន្ត​៕12531265

1254