បន្ទាយមានជ័យ :មេខ្លោងជួញដូរគ្រឿងញៀនទើបចេញពីពន្ធនាគារត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបចាប់បាន៦នាក់មានថ្នាំញៀននិងអាវុធខ្លី២ដើមរថយន្ត១គ្រឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលត្រូវចាប់ខ្លួន៦នាក់មាន១.ឈ្មោះ លី លាងគង់ ភេទប្រុសអាយុ៣៥ឆ្នាំ(មេខ្លោងជួញដូរថ្នាំញៀន)២.ឈ្មោះ វុន សុភាព ភេទស្រីអាយុ២៨ឆ្នាំ(ជាប្រពន្ធ)៣.ឈ្មោះ លី គឹមហូវ ភេទប្រុសអាយុ៣៣ឆ្នាំ(ត្រូវជាប្អូនក្រុមចែកចាយ)៤.ឈ្មោះ ប៉ង ប្រែង ភេទប្រុសអាយុ៣៨ឆ្នាំ(ក្រុមចែកចាយ)៥.ឈ្មោះ លឹម វិទូ ហៅឃាង ភេទប្រុសអាយុ១៧ឆ្នាំ ៦.ឈ្មោះ ស៊ុន ម៉ាប់ ភេទប្រុសអាយុ៣៥ឆ្នាំ(ក្រុមចែកចាយ)ជនសង្ស័យទាំងនេះស្នាក់នៅបន្ទប់ជួយស្ថិតភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ដោយមាការណែនាំខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសលោកបានដាក់វិធានការលោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះបង្ក្រាបនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៣ខែមករាឆ្នាំ២០១៨ស្ថិតក្នុងបន្ទប់ជួលក្នុងបរិវេណការស៊ីណូអានកូស្ថិតភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។
កម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ស្រីម្នាក់និងរឹបអូសមានវត្ថុតាងថ្នាំញៀនមាន១.កញ្ឆាគ្រៀមចំនួន៣កញ្ចប់ស្មើទម្ងន់៣.៩៨៥,៥ក្រាម ២.ថ្នាំញៀនមេតំហ្វេតាមីនហៅខេទឹកកកចំនួន៤ថង់ ទម្ងន់ស្មើ២៤១,១ក្រាម ៣.គ្រឿងញៀនអ៊ិចស្តាស៊ីចំនួន៥៨៤,៥គ្រាប់និង៤កូនថង់ទម្ងន់១៧៣,៣ក្រាម ៤.ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ៥.ដបជក់ស៊ីសាចំនួន១និងទឹកថ្នាំចំនួន៤ដប ៦.ឧបករណ៍មូរបារីកញ្ឆាចំនួន២គ្រឿង៧.អាវុធខ្លីទំនើប២ដើម ៨.គ្រាប់កាំភ្លើងខ្លីចំនួន១៣គ្រាប់ ៩.រថយន្តធុនលុចស៊ីមីនី៣០០ចំនួន១គ្រឿង។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា៖ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ លី លាងគង់ នេះធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០០៨ដែលចាប់ខ្លួនករណីជួញដូរគ្រឿងញៀនជាប់បាន២ឆ្នាំក្រោយពេលចេញពីពន្ធនាគារហើយធ្វើសកម្មភាពជួញដូរថ្នាំញៀនយ៉ាងសកម្មដែលមានប្អូនជាមុខសញ្ញាចាស់ឈ្មោះ លី គឹមហូវ ចែកចាយយ៉ាងសកម្មភាពនៅក្រុងប៉ោយប៉ែតត្រូវបានស្រាវជ្រាវចាប់ខ្លួនបាន៦នាក់។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រោយពេលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលភារកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនមាន២ទៅ៣ករណីតែករណីនេះគឺមានទ្រង់ទ្រាយធំ ហើយចម្រុញអោយកម្លាំងជំនាញត្រូវមានវិធានការលុបបំបាត់ជនល្មើសដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀនដើម្បីភូមិ.ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋមានសន្តិសុខនិងសុវត្ថិភាព៕ សុផល