ភ្នំពេញ ៖ មានហេតុការណ៍បានកើតឡើងដោយមាន ជនជាតិអាឡឺម៉ង់វ័យក្មេងមួយរូប បានលោតពីលើផ្ទះជាន់៣ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កអោយមានការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ព្រឹកព្រលឹម ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ ២៨ អឺហ្សេរូ ភូមិ៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះដែលបានលោតសម្លាប៉ខ្លួននោះស្គាល់ថាមានឈ្មោះ KURFE SEFFAN ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ អាឡឺម៉ង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សាក្សីពីពលរដ្ឋក្បែរខាងបាននិយាយថា ជនរងគ្រោះបានផឹកស្រាអស់ច្រើន ដោយប៉ងសម្លាប់ខ្លួនកាលពីម្សិលម្តងរួចមកហើយ ប៉ុន្តែត្រូវបានអ្នកជិតខាងឃាត់ទាន់ហើយក៏បានស្ងាត់ទៅវិញ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញសពជនរងគ្រោះដែលគេសន្និថ្ឋានថាលោតពីលើផ្ទះស្លាប់បាត់ទៅហើយតែពុំបានឃើញផ្ទាល់ ភ្នែកនោះទេ មូលហេតុដើមចមនៃការធ្វើអត្តឃាតនេះ នៅមិនទាន់ដឹងនៅឡើយ ។
ក្រោយពីសមត្ថកិច្ចបានធ្ចើកោសល្យវិច្ឆ័យរួច សមត្ថកិច្ចបានសន្និដ្ឋានថា សពខាងលើនេះពិតជាបានលោតសម្លាប់ខ្លួន ហើយសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅស្ថានទូតដើម្បីយកសពទៅប្រទេសកំណើតវិញ៕ បក្សីចាំក្រុង