រដ្ឋបាល​ហ្សី​ម​បា​វ៉េ ទុកពេល​៣​ខែ​ឲ្យ​ប្រគល់​លុយ​ពុករលួយ​ចូល​រដ្ឋ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ប្រធានាធិបតី ស៊ីម​បា​វ៉េ ទុកពេល​ដល់​មន្ត្រីជាន់ខ្ពស់ ឲ្យ​ប្រគល់​ប្រាក់​ពុករលួយ​ត្រឡប់មកវិញ ក្នុង​យុទ្ធនាការ​មាន​ឈ្មោះថា ច្រកចេញ​លើកលែងទោស 3 ខែ​

​ប្រធានាធិបតី ស៊ីម​បា​វ៉េ លោក អ៊ី​មឺ​សឹ​ន ណា​ង​ហ្កា​វ៉ា បានដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រមូលប្រាក់​ពុករលួយ​ត្រឡប់មកវិញ ដោយ​ទុកពេល 3 ខែ ដល់​មន្ត្រី​ទាំងឡាយ ដែល​យកប្រាក់​មូលនិធិ​ក្នុង​របប​កាន់អំណាច​របស់​អតីត​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ ឲ្យ​ប្រគល់​ប្រាក់​ត្រឡប់មកវិញ និង​លើកលែងទោស ជា​យុទ្ធនាការ​មាន​ឈ្មោះថា​ច្រកចេញ​លើកលែងទោស​3 ខែ ។​

​លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា នៅតែ​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព ស្រឡាញ់គ្នា និង ធ្វើការ​ដើម្បី​អនុវត្តតាម​ការប្ដេជ្ញារ​បស់​គណបក្ស ZANU PF ។ លោក ណា​ង​ហ្កា​វ៉ា បញ្ជាក់ថា ប្រទេស ស៊ីម​បា​វ៉េ មិន​ដូច​ប្រទេស ស៊ីម​បា​វ៉េ ពេលមុន​ឡើយ ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន ផ្ដោតទៅលើ​បញ្ហាសំខាន់​ទាំងនោះ គឺ កា​រប​ង្រួ​បង្រួម សេចក្ដីស្រឡាញ់ ធ្វើ​ការងារ ប៉ុន្តែ​ទទួលស្គាល់ថា មានគំនិត​ច្រើន ក្នុង​ការដឹកនាំ​ប្រទេសមួយ ។​

​ចំណែក​អតីត​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ និង​ភរិយា បាន​គាំទ្រ​ដល់​លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា ដែល​ធ្វើ​យុទ្ធនាការ ប្រមូលប្រាក់​ពុករលួយ​ត្រឡប់មកវិញ ដែលមាន​ឈ្មោះថា ច្រកចេញ​លើកលែងទោស 3 ខែ ដោយ​លោក មូ​ហ្កា​បេ ធានា​ធ្វើជា​អ្នក​នាំមុខ​ក្នុង​យុទ្ធនាការ​ប្រមូលប្រាក់​ពុករលួយ​ត្រឡប់មកវិញ និង​ប្រកាស​ដល់​មន្ត្រីជាន់ខ្ពស់​ឲ្យ​អនុវត្តតាម​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា ។

​លោក មូ​ហ្កា​បេ បញ្ជាក់ថា លោក​គ្មាន​សម្ពាធ​ឲ្យ​គាំទ្រ​យុទ្ធនាការ​នោះឡើយ ព្រមទាំង​ជំរុញ​ដល់​ប្រជាជន ស៊ីម​បា​វ៉េ ធ្វើ​កិច្ចការ​ដើម្បី​សាមគ្គីភាព និង​គាំទ្រ​ដល់​លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា ។​

ទុកពេល​៣​ខែ​ឲ្យ​ប្រគល់​លុយ​ពុករលួយ​ចូល​រដ្ឋ​វិញ​
​ប្រធានាធិបតី ស៊ីម​បា​វ៉េ ទុកពេល​ដល់​មន្ត្រីជាន់ខ្ពស់ ឲ្យ​ប្រគល់​ប្រាក់​ពុករលួយ​ត្រឡប់មកវិញ ក្នុង​យុទ្ធនាការ​មាន​ឈ្មោះថា ច្រកចេញ​លើកលែងទោស 3 ខែ​

​ប្រធានាធិបតី ស៊ីម​បា​វ៉េ លោក អ៊ី​មឺ​សឹ​ន ណា​ង​ហ្កា​វ៉ា បានដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រមូលប្រាក់​ពុករលួយ​ត្រឡប់មកវិញ ដោយ​ទុកពេល 3 ខែ ដល់​មន្ត្រី​ទាំងឡាយ ដែល​យកប្រាក់​មូលនិធិ​ក្នុង​របប​កាន់អំណាច​របស់​អតីត​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ ឲ្យ​ប្រគល់​ប្រាក់​ត្រឡប់មកវិញ និង​លើកលែងទោស ជា​យុទ្ធនាការ​មាន​ឈ្មោះថា​ច្រកចេញ​លើកលែងទោស​3 ខែ ។​

​លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា នៅតែ​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព ស្រឡាញ់គ្នា និង ធ្វើការ​ដើម្បី​អនុវត្តតាម​ការប្ដេជ្ញារ​បស់​គណបក្ស ZANU PF ។ លោក ណា​ង​ហ្កា​វ៉ា បញ្ជាក់ថា ប្រទេស ស៊ីម​បា​វ៉េ មិន​ដូច​ប្រទេស ស៊ីម​បា​វ៉េ ពេលមុន​ឡើយ ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន ផ្ដោតទៅលើ​បញ្ហាសំខាន់​ទាំងនោះ គឺ កា​រប​ង្រួ​បង្រួម សេចក្ដីស្រឡាញ់ ធ្វើ​ការងារ ប៉ុន្តែ​ទទួលស្គាល់ថា មានគំនិត​ច្រើន ក្នុង​ការដឹកនាំ​ប្រទេសមួយ ។​

​ចំណែក​អតីត​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ និង​ភរិយា បាន​គាំទ្រ​ដល់​លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា ដែល​ធ្វើ​យុទ្ធនាការ ប្រមូលប្រាក់​ពុករលួយ​ត្រឡប់មកវិញ ដែលមាន​ឈ្មោះថា ច្រកចេញ​លើកលែងទោស 3 ខែ ដោយ​លោក មូ​ហ្កា​បេ ធានា​ធ្វើជា​អ្នក​នាំមុខ​ក្នុង​យុទ្ធនាការ​ប្រមូលប្រាក់​ពុករលួយ​ត្រឡប់មកវិញ និង​ប្រកាស​ដល់​មន្ត្រីជាន់ខ្ពស់​ឲ្យ​អនុវត្តតាម​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា ។

​លោក មូ​ហ្កា​បេ បញ្ជាក់ថា លោក​គ្មាន​សម្ពាធ​ឲ្យ​គាំទ្រ​យុទ្ធនាការ​នោះឡើយ ព្រមទាំង​ជំរុញ​ដល់​ប្រជាជន ស៊ីម​បា​វ៉េ ធ្វើ​កិច្ចការ​ដើម្បី​សាមគ្គីភាព និង​គាំទ្រ​ដល់​លោក​ប្រធានាធិបតី ណា​ង​ហ្កា​វ៉ា ៕