ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនស្មាតហ្វូនម្នាក់ជាប់អន្ទាក់សមត្ថកិច្ចខណ្ឌដង្កោ ខណៈសមត្ថកិច្ចកំពុងដាក់គោលដៅឆែកអាវុធជាតិផ្ទុះ និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូច និងលុយចំនួន១.០០០ដុល្លារ កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២១៧ ភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ខាងលើនេះ មានឈ្មោះ ឆាយ ប៊ុនថា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្មាតហ្វូន ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន។ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា រូបគេនឹងរៀបមង្គលការនាពេលដ៏ខ្លីខាងមុខនេះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថា ថ្នាំញៀនខាងលើនេះ រូបគេបានយកទៅផ្ញើតាមឡានអោយម៉ូយនៅឯខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិ៕