ភ្នំពេញ៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ មានកើតជម្លោះមួយ បានកើតឡើងដោយសារតែមានមុខរបរបើកផ្ទះសំណាក់ដូចគ្នាជាហេតុធ្វើឱ្យភាគីម្ខាងដែលត្រូវបានគេស្គាល់ជាសមត្ថកិច្ច បានចាប់ភាគីជម្លោះម្ខាងទៀតបង្ខាំទុក្ខ។
ហេតុការណ៍នេះបានកើតឡើងនៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះសំណាក់យីហោត្រពាំថ្លឹង ត្រូវបានគេស្គាល់ជាសមត្ថកិច្ច ហើយបានចាប់ស្ត្រីម្ចាស់ផ្ទះសំណាក់ យីហោ៣ដុល្លារបង្ខាំងទុក បើទោះបីសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បានចុះទៅជួយអន្ដរាគមន៍ក៏ដោយនោះ ។
ក្រោយពីហេតុកម្លាំងសមត្ថកិច្ច បានសម្រេចធ្វើការឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលត្រូវបានគេ ស្គាល់ជាសមត្ថកិច្ច និងរំដោះស្ដ្រី រងគ្រោះជាម្ចាស់សំណាក់៣ដុល្លារមកក្រៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែនាពេលកន្លងទៅធ្លាប់ឈ្លោះគ្នាពីការរកស៊ីដោយផ្ទះសំណាក់នៅក្បែរគ្នានោះ លុះនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នេះម្ចាស់ផ្ទះសំណាក់ទាំងពីរក៏បានឈ្លោះគ្នាម្ដងទៀត ហើយភាគីស្ត្រីម្ចាស់ផ្ទះសំណាក់យីហោ៣ដុល្លារត្រូវបានភាគីម្ខាងទៀតចាប់បង្ខាំងទុកតាមទំនើងចិត្តតែម្តង៕