ភ្នំពេញ ៖ លោកគីឫទ្ធីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលជួបលោកកឹមសុខានៅពន្ធនាគារត្រពាំងផ្លុង នោះទេ។
លោក គី ឬទ្ធី អះអាងថា”ដោយសារសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការស៊ើបសួរនិងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការចូលជួបឬសួរសុខទុក្ខឱ្យបានតែមេធាវីនិងក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទងក្នុងសំណុំរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន”។
លិខិតលោកម៉ៅ មុនីវណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីតតំណាងរាស្ត្រ៤រូបទៀត មានលោកអ៊ូ ច័ន្ទរ័ត្នលោកជាម ចន្នីលោកកងគឹមហាក់ និងលោកស្រី តែ ច័ន្ទមុនី រួមទាំងសហការី១០រូបទៀត បានស្នើសុំការអនុញ្ញាតដើម្បីចូលជួបសួរសុខទុក្ខលោកកឹម សុខានៅព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០១៨ ខាងមុខ។
ជាការកត់សម្គាល់ ការស្នើសុំចូលជួបសួរសុខទុក្ខលោកកឹម សុខា ពេលនេះ ធ្វើឡើងបន្ទាប់ពី មានតម្រុយពីភាពប្រេះស្រាំផ្ទៃក្នុងនៃក្រុមអតីតគណបក្សសង្គ្រោះជាតិបន្ទាប់ពីលោកសម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិដោយមិនឆ្លងយោបល់ពីលោក កឹម សុខា៕