ភ្នំពេញ ៖ ស្ត្រីម្នាក់ជាថៅកែហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ នៅថ្ងៃទី១៩ ខែមករា ត្រូវបាននគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្ន ស្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ស្ត្រីរូបនេះឈ្មោះ ប៉ែន រ៉ានី អាយុ ៣៩ ឆ្នាំ ស្នាក់នៅផ្ទះ លេខ6F ផ្លូវលឹម ឈាងហាក់ ទី៣ ភូមិកន្ទោក ខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការ ដ្ឋាននគរបាល រាជធានី ភ្នំពេញបានចុះប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាមួយកន្លែ ងយីហោ“តំលៃ៣$”ដែលស្ថិតនៅផ្ទះលេខ 6F ផ្លូវលឹម ឈាងហាក់ទី៣ភូមិកន្ទោកខាងជើងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យនិងឃាត់ ខ្លួនថៅកែស្រីម្នាក់និងមនុស្សស្រី៥នាក់ក្នុងនោះក្មេងស្រីម្នាក់ជាអនីតិជនដែលជាប់ពាក់ព័ន្ធទៅនឹងករណីប្ពព្រឹត្តសញ្ចារកម្ម៕