ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះអស់៤ល្វេងដោយមិនដឹងមូលហេតុអ្វីនៅឡើកាលវេលាម៉ោង៣និង១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ខែមករាឆ្នាំ២០១៨ នៅចំនុចមុខ ប៉ុស្តិ៏នគរបាលរដ្ឋបាល ព្រែកប្រាស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគេឃើញអណ្តាតភ្លើងឆេះចេញពីខាងក្រោយផ្ទះមានអ្នកជិតខាងមកគួសទ្វារ ហៅម្ចាស់ផ្ទះដែរតែដោយសារដេកលក់ក្រងើបពេកទំរ៉ាំដឹងភ្លើងឆេះពេញផ្ទះទៅហើយក៏រៀលដាលដល់ផ្ទះផ្សេងៗទៀត យ៉ាងសន្ធោសន្ធៅឆេះអស់ផ្ទះ៤ល្វេង។មានផ្ទះលក់ កាហ្វេ ទិញអេតចាយ ផ្ទះលក់គុយទាវ ផ្ទះលក់ ស៊ុបនិងផ្ទះលក់បាយ នំបញ្ចុក រងកាខូចខាតទាំងស្រុង ប្រភេទផ្ទះល្វេងក្រោមថ្មលើឈើប្រក់ស័ង្កសី មួយល្វេងៗទំហ៊ុទទឹង៤ម៉ែត្របណ្តោយ១២ ម៉ែត្រចំណែក ទ្រព្យសម្បត្តិខូចខាតយ៉ាងច្រើន រលត់ទៅវិញ នៅម៉ោង៤និង២០នាទីនៅថ្ងៃដដែល។តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។មូលហេតុឆាបឆេះខាងលើ សមត្ថកិច្ចពុំទាន់ដឹងនៅឡើយ។
ប្រើប្រាស់ឡានទឹកអស់ចំនួន១៦គ្រឿង ឡានទឹកសាលារាជធានីភ្នំពេញទាំងអស់៕