ខេត្តក្រចេះ ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចំណុះឱ្យផ្នែករដ្ឋបាលព្រៃក្រចេះ បានឱ្យ ដឹងនៅថ្ងៃទី១៩ខែមករា នេះ ថា មានឈើអារលេខ១ឈ្លីក មានចំនួនរាប់រយកំណាត់ ត្រូវបានក្រុម មន្ត្រីសង្កាត់រុករកឃើញ នៅក្នុងព្រៃខាងក្រោយឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានបន្តទៀតថា ជាមួយ និងការ ចុះបង្ក្រាបឈើល្មើសច្បាប់ជាច្រើនគំនរ ដែលក្រុមឈ្មួញលាក់ទុកនៅក្នុងព្រៃនេះ គឺមានការចូល រួម ពីកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខលេខ៩១០ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ ។
លោកនាយសង្កាត់បន្តថា ជាមួយនិងយុទ្ឋនាការពេញមួយថ្ងៃទី១៨ខែមករា នេះ ក្រុមមន្ត្រី ជំនាញ បានរកឃើញឈើអារលេខ១ឈ្លីក មានចំនួន២៦៩ដុំ នឹងត្រូវចាប់បង្ក្រាបរឹបអូសទាំងស្រុង រួចនាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការ និងវាស់វែង។
ជាមួយនឹងការបង្ក្រាបឈើល្មើសច្បាប់រាប់រយកំណាត់ នឹងជាច្រើនម៉ែត្រគីប ពីសំណាក់ កម្លាំង ចម្រុះ របស់មេព្រៃអូរគ្រៀងនាថ្ងៃនោះ គឺសមត្ថកិច្ចមិនបានបញ្ជាក់ថា ឈើល្មើសច្បាប់ ទាំង នេះ ជារបស់មេឈ្មួញរូបណានោះទេ ដោយសមត្ថកិច្ចអះអាងថា ឈើទាំងនេះគឺក្រុមឈ្មួញ ដឹក យក មកលាក់ទុកជាច្រើនគំនរនៅក្នុងព្រៃ ខាងក្រោយភូមិអូរគ្រឿង ស្រុកសំបូរ ដើម្បីរក ឱកាសដឹក ចេញ។
នាយសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង លោក កែវ ចំណាន បានបញ្ជាក់ឱ្យដឹងថា ឈើទាំង នេះសុទ្ឋសឹងជាឈើអារលេខ១ឈ្លីក មានចំនួន២៦៩ដុំធំៗ និងបានវាស់វែងឃើញថា មាន បរិមាណ ស្មើរនិងជិត១រយម៉ែត្រគីប និងបានរក្សាទុកបណ្តោះអាសន្ន ក្នុងសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង ហើយកម្លាំងជំនាញនិង បន្តស្រាវជ្រាវស្វែងរកជនជាម្ចាស់ឈើឱ្យចូលខ្លួនមកដោះស្រាយ តាមច្បាប់ស្តីពីព្រៃឈើ ៕