កំពង់ចាម ៖ ជនជាតិ កូរេចំនួន៨នាក់ បានរងរបួសធ្ងន់ និង ជនជាតិ ខ្មែរ១នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី ២២ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ នៅលើផ្លូវជាតិលេខ៦ នៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក សំ ណាល់ អធិការ នគរបាល ស្រុក បាធាយ បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរមួយនេះកើតឡើងរវាង រថយន្ដ ម៉ាកសាំយ៉ុង ពណ៍សរ ពាក់ផ្លាកលេខភ្នំពេញ 2R 8015 . បើកបរដោយឈ្មោះ សៀ លីវន្ដ ប្រុសអាយុ២១ មានទីលំនៅ ភូមិខ្នា ឃុំជ្រាវ ខេត្ត សៀមរាប ដែលមានទិសដៅពីជើងទៅត្បូង ។
ពេលមកដល់ចំណុចខាងលើបាន ប៉ះទង្គិចជាមួយរថយន្ត ០១គ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៏សរ ក្រហមពាក់ផ្លាកលេខ ភ្នំពេញ3B5084 និងមានលេខសណ្ដោយរុឺម៉ក បាត់ដំបង 4A 0003 ដែលឈប់នៅ ចិញ្ចើមថ្នល់ ។
លោក អធិការ បានអោយដឹងថា ករណីនេះបណ្ដាលឲ្យ :
-ខូចរថយន្ត ២គ្រឿង លក្ខណះ ធ្ងន់
-របួសជនជាតិកូរ៉េ 8នាក់ ( ធ្ងន់ 7នាក់)
-របួសជនជាតិខ្មែរ ១នាក់ ស្រាល
-ស្លាប់ខ្មែរ០១នាក់
ចំណែក អ្នកបើកបរ រថយន្តបង្ករបានរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់។
សពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុ ភណ្ឌ័