កំពង់ចាម ៖ កំលាំងចរាចរ ខេត្តកំពង់ចាម បាននិងកំពុង តាមស្រាវជ្រាវ រករថយន្តមួយគ្រឿងដែលបានបើករត់គេចបន្ទាប់ពី ប៉ះទង្គិចជាមួយម៉ូតូមួយកាល ពី ថ្ងៃទី21វិច្ឆិការ ឆ្នាំ 2018 វេលាម៉ោង 21.និង40នាទី នៅចំណុច លើស្ពានគីហ្ស៊ូណា ចន្លោះ សរសេរស្ពានទី10និង11ស្ថិតក្នុងភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
ប៉ូលីស ការពារស្ពាន បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតទ្បើងរវាង ម៉ូតូម៉ាក ស៊ុយហ្ស៊ូគីស្មាស់ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1B.4338 បើកបរដោយឈ្មោះ រី ភេទប្រុសអាយុ26ឆ្នាំ ស្នាក់ភូមិទន្លេបិតលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(បើកពីកើតទៅលិច) និងរថយន្តមិនស្គាល់ម៉ាក (បើកពីលិចទៅកើត)។ ប៉ូលីសបានអោយដឹងថាក្រោយពេលកើតហេតុ រថយន្តបានបើករត់គេចបាត់ សមត្ថកិច្ច បានធ្វើការប្រដេញតាមរុករក រថយន្តមិនស្គាលម៉ាក់ តែដោយយប់ងងឹត និងបញ្ហាចរាចរ មានរងយន្តច្រើនពេក ទើប រថយន្ត បង្ករគេចរួច។
ចំណែកអ្នកបើកបរ ម៉ូតូ ឈ្មោះ បានស្លាប់ នៅកន្លែងកើតហេតុ។
ប៉ូលីសបានបញ្ជាក់ថា មូលហេតុ អោយមានគ្រោះថ្នាក់ខាងលើនេះ គឺការបើកបរមិនប្រកាន់ស្តាំហើយអ្នកបើកបរម៉ូតូមិនពាក់ពួកសុវត្ថិភាព ។ ករណីនេះផ្នែកជំនាញកំពុងធ្វើកំពុងធ្វើការស្រាវជ្រាវ៕ សុភណ្ឌ័