ព្រះសីហនុ៖បុរសម្នាក់ត្រូវចាប់ខ្លួនពីបទរំលោភនារីកម្មកររោងចក្រ នៅក្នុងព្រៃ ដោយបញ្ឆោតហៅជនរងគ្រោះ NB NBឲ្យជូនទៅមេីលប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសកម្មកររោងចក្រកាត់ដេរម្នាក់ បានបោកបញ្ឆោត នាំនារីកម្មកររោងចក្រកាត់ដេរ ដែលជួលបន្ទប់ក្បែរគ្នា យកទៅរំលោភបានសំរេច នៅក្នុងព្រៃផ្លូវចូលក្បាលឆាយ។ប្រភពបន្តថានារីរងគ្រោះឈ្មោះស ជ រ អាយុ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ និងនិងស្នាក់នៅផ្ទះជួលជិតរោងចក្រកាត់ដេរញ៉ូស្តារ។ចំនែក
ជនសង្ស័យមានឈ្មោះថន ប៊ុណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរញ៉ូnស្តារ។នារីរងគ្រោះបានឲ្យដឹងថាជនសង្ស័យបាននិយាយកុហកប្រាប់ថាប្រពន្ធរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្ពានទឹកសាប ហេតុដូច្នេះសូមជួយទៅមើលជាមួយខ្លួនផង ក្នុងពេលនោះនារីរងគ្រោះ ក៏បានឡើងជិះម៉ូតូទៅជាមួយជនសង្ស័យបានឌុបនាង ចូលទៅក្នុងព្រៃផ្លូវចូលទៅក្បាលឆាយ ហេីយធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច បន្ទាប់មក ក៏បានឌុបនារីរងគ្រោះ ត្រឡប់មកបន្ទប់ជួលវិញ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានប្តឹងសមត្ថកិច្ច និងទៅចង្អុលមុខចាប់ខ្លួនជនសង្ស័យបានតែម្តង។
ករណីនេះសមត្ថកិច្ចកំពង់កសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕