ប៉ោយប៉ែត ៖ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីុជិៈម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តនៅវេលាម៉ោង៦និង២០នាទីយប់ថ្ងៃ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ខែមករាឆ្នាំ២០១៨លើ កំណាត់ផ្លូវជាតិលេខ៥៦ A ឋិតក្នុងភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក អធិការនគរបាលស្រុកស្វាយចេកជា ឆ្លូញបានឲ្យដឹងថា៖ជនរងគ្រោះស្លាប់ទាំង២នាក់ម្នាក់ ឈ្មោះប៉ុក មឿយ ភេទប្រុសអាយុ៦៤ឆ្នាំរស់នៅភូមិគោកកីឃុំតាផូស្រុកស្វាយចេកបើកបរម៉ូតូទ្រីមពណ៌ខ្មៅសេរីឆ្នាំ2017ពាក់ផ្លាកលេខប.មានជ័យ.1Q.8043 អ្នករួមដំណើរម្នាក់ទៀត ឈ្មោះនេ ឡាម ភេទប្រុស៥៥ឆ្នាំនៅភូមិជាមួយគ្នា ជនរងគ្រោះមានពាក់មួកសុវត្ថិភាព។ចំណែកអ្នកបើរថយន្តត្រូវបានគេស្គាល់ឈ្មោះ លន់ ប៊ុនលើយ ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់4RUNNER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2.I3014 បើកបរពីជើងទៅត្បូង រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទុក្ខបន្សល់រថយន្ត។
មុនពេលកើតហេតុលោកថា ជនរងគ្រោះបើកបរម៉ូតូពីត្បូងទៅជើង ហើយបានបើកជែងរថយន្ត១គ្រឿងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ក៏ឲ្យជ្រុលទៅបុកនិងរថយន្តម៉ាក់4RUNNER ច្រាសទិសគ្នាជើងទៅត្បូងចំពីមុខ អ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់។ចំពោះម៉ូតូនិងត្រូវបានកម្លាំងនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយតាមច្បាប់៕