កំពង់ចាម ៖ ស្ត្រីរងគ្រោះម្នាក់ត្រូវពូបង្កើតរបស់នាងចាប់រំលោភសេពសន្ថវៈ ហើយ ត្រូវប្តីស្តីបន្ទោស និងគំរាមវាយថែមទៀត ធ្វើអោយនាងទ្រាំមិនបានក៏លេបថ្នាំសំលាប់ខ្លួនបង្ករអោយមានការភ្ញាក់ផ្អើល នៅថ្ងៃទី24.01.2018វេលាម៉ោង20.30នាទីនៅចំណុចទួលស្រឡៅស្ថិតក្នុងភូមិពោន.ឃុំទួលសំបួរ.ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
បុរស ល្មោភកាមឈ្មោះព្រុំ.កុសល់ភេទប្រុសអាយុ56ឆ្នាំជាតិខ្មែរមានទីលំនៅចំណុចទួលស្រឡៅ ស្ថិតក្នុងភូមិពោន.ឃុំទួលសំបួរ.ស្រុកស្ទឹងត្រង់(ពោះម៉ាយ)បានចាប់រំលោភសេពសន្ថវៈទៅលើឈ្មោះម៉េង.សុខលាភ ភេទស្រីអាយុ32ឆ្នាំ(ត្រូវជាគ្មួយបង្កើត)មានទីលំនៅភូមិ.ឃុំជាមួយគ្នា(នៅចំណុចលើផ្ទះជនរងគ្រោះ) ហើយពេលនោះត្រូវបានឈ្មោះដន.ធឿន ភេទប្រុសអាយុ37ឆ្នាំ(ត្រូវជាប្តី)ឡើងទៅទាន់ ជនសង្ស័យឈ្មោះព្រុំ.កុសល់ បានលោតចុះពីលើផ្ទះតាមទ្វារក្រោយហើយរត់
គេចខ្លួនបាត់។
បន្ទាប់មកឈ្មោះដន.នឿន ជាប្តី បានស្តីបន្ទោសនិងរកវាយ ធ្វើអោយឈ្មោះ ម៉េង សុខលាភ ជាជនរងគ្រោះ(ប្រពន្ធ)ខឹងហ្នឹងប្តីហើយបានផឹកថ្នាំពុលបំណងសំលាប់ខ្លួន តែត្រូវបានប្តីនិងក្រុមគ្រួសារជួយសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ មិនទាន់ដឹងខ្លួននៅឡើយ។
លោក ប៉ាក ជាតិ អធិការ នគរបាលស្រុកស្រឹងត្រង់បានអោដឹងថា បច្ចុប្បន្នជំនាញកំពុងធ្វើការស្រាវជ្រាវចងក្រងសំណុំរឿងនិងបន្តតាមរកមុខសញ្ញាជនសង្សយ័៕ ដោយ ៖ សុ ភ័ណ្ឌ