កំពង់ឆ្នាំង ៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង សំណូរពរដល់ លោកគ្រូ អ្នគ្រូ នាយកសាលា ប្រធានការិយាល័យ និងបុគ្គលិកសិក្សាអប់រំ ទូរទាំងខេត្តត្រូវលប់បំបាត់អោយអស់នូវភាព អសកម្ម ទាំងឡាយដែលធ្លាប់មានកន្លងមក ហើយត្រួវខិតខំប្រឹង បំរើការងារតាមតួនាទីដែលខ្លួនមានអោយអស់ លទ្ឋភាព ដើម្បីអោយវិស័យអប់រំក្នុងខេត្តកាន់តែប្រសើឡើងថែមទៀត ។
មានប្រសាសន៍បែបនេះ ក្នុងឱកាស ដែលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសន្និបាត របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៨។ លោកអភិបាលខេត្តបានជំរុញ ដល់លោកគ្រូអ្នកគ្រូ នាយកសាលា និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវលប់បំបាត់អោយអស់ នូវគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់កត្តាគ្រោះថ្នាក់ចរារណ៌ ដែលកំពុងតែប្រឈមជារៀងរាល់ថ្ងៃ ។ ជំរុញ អោយមាតាបិតា ដែលមានកូនអាយុ៧២ ខែ ឬ៦ឆ្នាំពេញមកចុះឈ្មោះចូលរៀន អោយបានគ្រប់ៗគ្នា ។អាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង ត្រូវលប់បំបាត់ភាពអសកម្មទាំងឡាយ ដែលធ្វើអោយប៉ះពាល់ដល់វិស័យអប់រំ ដូចជាបាតភាពអាសអាភាស នៅតាមរបងសាលារៀន ការរំលោកភដីធ្លីសាលារៀន ជាដើម។ ជាមួយគ្នានេះដែរ លោក
អភិបាលខេត្ត បានសំណូមពរដល់ លោកគ្រូអ្នកគ្រូ លោកនាយកសាលារៀន ទាំងអស់ត្រូវយកចិត្តទុកដាក់ជួសជុល ទ្វារ បង្អួច តុ តាមសាលា អោយបានល្អ ព្រោះថាៈ សាលារៀនស្អាត ក៍បានជួយទាញទឹកចិត្តសិស្សអោយចូលមករៀនដែរ។
លោកអភិបាលខេត្តក៍បានកោតសរសើរដល់ ដល់ថ្នាក់ដឹកនាំរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និត ដោយទទួលបានជោគជ័យក្នុងវិស័យអប់រំ ក្នុងខេត្ត បានល្អប្រសើរ និងសួមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជាប្រមុខ ដែលផ្តល់អំណោយជាអាគារសិក្សាយ៉ាងច្រើន ដល់ខេត្តកំពង់ឆ្នាំង ដែលគិតមកដល់ពេលមានមានចំនួន១៦៥ខ្នង ស្មើនឹង១ ០៨២បន្ទប់ ។
ដោយឡែកថ្មីៗនេះសម្តេចតេជោហ៊ុន សែន បានជួយឧបត្ថម ជាអាគារសិក្សាបន្ថែមទៀត មានចំនួន ៣១ខ្នងមាន៣៦២បន្ទប់ ។
អំណោយដ៍ថ្លៃថ្លានិងជាបន្តបន្ទាប់ នេះ ស បញ្ជាក់អោយឃើញថាៈ ជានិច្ចជាកាល សម្តេច តែងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយផ្តល់អទិភាពជា ចំបងដល់វិស័យអប់ ។
គោលនយោបាយដ៍ត្រឹមត្រូវមួយនេះបាននាំសង្គមកម្ពុជា អោយមានធនធានមនុស្សកាន់តែប្រសើរឡើង ទាំងបរិមាណ ទាំងគុណភាព សម្រាប់អភិវឌ្ឍន៍ជាតិមាតុភូមិ ។
វិស័យអប់រំ បានរូមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ឋយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កាត់បន្ឋយអំពើហឹង្សាក្នុងគ្រួសារ ព្រមទាំងជួយអោយមនុស្ស មានបញ្ញាភ្លឺថ្លា មានសិលធម៌ល្អទៀតផងដែរ។
ហេតុដូចនេះ មានតែវិស័យអប់រំប៉ុណ្នោះដែលបានកាត់ផ្តាច់ឬសគល់នៃភាពក្រីក្របាន។ . ក្នុងពិធីបិទសន្និបាទរបស់មន្ទីរអប់រំ យុវជននិងកីឡា នៅរសៀលនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថមទឹកប្រាក់ចំនូន១លានផងដែរ៕