កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភា្លមមួយរំពេជ បន្ទាប់ពីយកកន្ត្រៃមកកាត់ខ្យែភ្លើង ដោយមិនផ្តាច់ចរន្ត អគ្គីសនី ។ ហេតុការណ៌នេះបានឡើងនៅវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៌ ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះមានមាន ឈ្មោះ ឡុច.ញឿន អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។ តាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានសន្និដ្ឋានថាៈ មុនពេលកើតហេតុ ជនរងគ្រោះបានយក កន្ត្រៃដងដែក (គ្មានស្រោម) មកកាត់ខ្សែភ្លើងដើម្បី ត ធុងបាស់ ដោយមិនបានបិទប៉ារ៉ែតភ្លើងផ្តាច់ចរន្តអគ្គីសនីឡើយ ក៍បណ្តាលអោយឆក់ធ្លាក់ពីលើ គ្រែស្លាប់ភ្លាមៗនៅនឹងកន្លែង តែម្តង ដោយមិនមានអ្នកណាជួយទាន់នោះទេ ចំណែកប្រពន្ធជាប់រវល់ទៅមើលក្របី នៅឯស្រែ ។
សមត្ថកិច្ចបានបន្តថាៈ នេះសំណាងទៅវិញទេ បើប្រពន្ឋនៅ ឆក់ទាំងប្រពន្ឋទៀត ព្រោះអាចនឹងទៅជួយប្តី ឆក់តគ្នា ។
ក្រោយពីពិនិត្យសពជនរងគ្រោះហើយសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕