កំពង់ស្ពឺ ៖ ខោអាវក្មេងតូចៗប្រមាណ១៥០០ត្រូវបានក្រុមចោរហារយលួចយកទៅបាត់មិនរំខានដល់អស់លោកសមត្ថកិច្ចឡើយខណៈដែលក្រុមចោរបានលួចកាត់របងលួចនិងបង្អួចរោងចក្រ កាលពីរំលងអាធ្រាត្រម៉ោង០០ និង១៥នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ (លីវតាន)ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃកេះ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់រដ្ឋបាលបានប្រាប់នគរបាលអោយដឹងថានៅមុនពេលកើតហេតុនោះបន្ទាប់ពីចប់ម៉ោងធ្វើការបានបិតទ្វារហើយពេលយប់មានក្រុមសន្តិសុខយាមកាមដូចធម្មតា ស្រាប់តែព្រឹកឡើងមានការភ្ញាក់ផ្អើលថាមានក្រុមចោរលួចកាតរបងលួសលួចយកខោអាវ។
បន្ទាប់មកបានរាយការណ៍ទៅនគរបាលជំនាញចុះពិនិត្យ។តាមការពិនិត្យឃើញថា មានក្រុមចោរ បានកាត់លួលសំណាញ់គាស់បង្អួច កញ្ចក់ ហើយលួចយកខោ
នឹងអាវ ដែលជាខោអាវក្មេងៗ អស់ចំនួន១៥០០ កំប្លេរ នឹងកុំព្យូូទ័រ ចំនួន ២គ្រឿង ផងដែរ។បើតាមការសន្និដ្ឋានថា ដោយក្រុមចោរបាន យកក្រណាត់ ពីក្នុងរោងចក្រមកដាក់គរ របងលួសបន្លារ ទើបយកចេញ តាមប្រឡោះដែលក្រុមចោរបានកាត់នោះ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលបាត់ខោអាវ១៥០០ទៅហើយ។កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ក្រុមចោរហារយកាត់បង្អួចរោងចក្រលួចយកខោអាវអស់ជាង១ពាន់កំប្លេ