បន្ទាយមានជ័យ ៖ ក្រុមតន្ត្រីសម័យ5នាក់ត្រូវជនសង្សយ1ក្រុមជិៈម៉ូតូតាមព្រួតវាយ និងគប់ដុំថ្មខ្លះរបួសផ្ទៃមុខខ្លះរបួសដងខ្លួនបង្ករភ្ញាក់ផ្អើលនៅភូមិដុងអារញ្ញាសង្កាត់និមិត្តក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨សង្ស័យខឹងរឿងសុំតម៉ោងមិនបានក្នុងពិធីមង្គលការមួយ។
ក្នុងចំណោមជនរងគ្រោះទាំង៥ គេស្គាល់អត្តសញ្ញាណ2នាក់1.ឈ្មោះ ម៉ៃ ចាន់ថា ភេទប្រុស អាយុ38ឆ្នាំ របួសក្រោមភ្នែកខាងស្តាំ(ម្ចាស់តន្ត្រីសម័យម៉ៃចាន់ថា)និង2.ឈ្មោះ សៅលី ភេទប្រុស អាយុ23ឆ្នាំ ជាសាច់ញាតិជនរងគ្រោះខាងលើហើយអ្នកទាំង2មានទីលំនៅភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះទី1ប្រាប់តាមទូរស័ព្ទថា គ្រួសារមួយនៅក្នុងភូមិកើតហេតុគេរៀបអាពាហ៌ពិពាហ៌ ហើយបានជួលក្រុមតន្ត្រីគាត់ទៅលេងដោយកំណត់ត្រឹមម៉ោង3 រសៀលបញ្ឈប់។បុរសដដែលបន្តថា លុះដល់ម៉ោងកំណត់ម្ចាស់កម្មវិធីគេសុំតម៉ោង1ឬ2ម៉ោងថែមទៀតលុះគាត់មិនតឲ្យព្រោះរវល់ជាប់ទៅលេងមួយកន្លែងទៀតនៅល្ងាចថ្ងៃដដែលក្នុងទីប្រជុំជនប៉ោយប៉ែត ស្រាប់តែមានអ្នកចង់រករឿងដោយនាំគ្នាឡើងលោតរហូតបាក់ឆាកតន្ត្រីគាត់អស់1ផ្ទាំង។ ជនរងគ្រោះបន្តថា ដើម្បីបញ្ចៀសបញ្ហាគាត់ហាមក្រុមភ្លេងមិនឲ្យតមាត់ទេដោយឲ្យនាំគ្នារើឆាកដាក់លើរថយន្ត។គាត់បន្តថា ក្រោយរៀបចំឧបករណ៌ និងឆាកដាក់លើរថយន្តរួចរាល់ គាត់ក៏បើករថយន្តចេញមិនទាន់បាន200ម៉ែត្រផង ស្រាប់តែមានជនសង្ស័យជាច្រើននាក់បើកម៉ូតូតាមពីក្រោយប្រដាប់ដោយដំបង និងដុំថ្មមកព្រួតវាយ និងគប់ក្រុមភ្លេងរបស់គាត់4នាក់ ជិះម៉ូតូ3គ្រឿង តាមក្រោយរថយន្ត។គាត់ថាដំបូងគេវាយចំជនរងគ្រោះឈ្មោះ សៅ លី ត្រូវ1ដំបងចំត្រគៀកធ្លាក់ពីលើម៉ូតូហើយក្រុមបង្ក នាំគ្នាព្រួតវាយទាត់ធាក់លុះគាត់មើលតាមកញ្ចក់មើលក្រោយឃើញក៏ឈប់រថយន្តចុះទៅជួយដឹងអីក្រុមជនសង្ស័យមកទាញដែកលើរថយន្តរបស់គាត់វាយគាត់ឲ្យរបួសក្រោមភ្នែកខាងស្តាំថែមទៀត។គាត់ថា ដោយសារឃើញសភាពការណ៌មិនស្រួល ក៏លើកជនរងគ្រោះឈ្មោះ សៅ លី ដាក់លើរថយន្ត និងប្រាប់អ្នកផ្សេងឲ្យបើកម៉ូតូរត់រួមទាំងគាត់បើករថយន្តរត់តែម្តង។ នៅពេលគាត់បើករថយន្តរត់ក្រុមជនសង្ស័យតាមវាយបែកកញ្ចក់រថយន្តផ្នែកខាងមុខនិងបែកញ្ចក់មើលក្រោយ។ក្រុមជនរងគ្រោះប្រាប់ថា ក្រោយហេតុការណ៍នេះកើតឡើងគាត់បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តដើម្បីឲ្យជួយរកយុត្តិធម៌និងចាប់ជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់។ជុំវិញករណីចោទប្រកាន់នេះម្ចាស់កម្មវិធីមង្គល់ការមិនអាចទាក់ទងសុំបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ។
លោក ម៉ា រិន នាយប៉ុស្តិនគរបាលរដ្ឋបាលសង្តាត់និមិត្តប្រាប់តាមទូរស័ព្ទថាករណីខាងលើពិតជាកើតមានមែនហើយថាករណីនេះ សមត្ថកិច្ចកំពុងតែចុះស្រាវជ្រាវរកមូលហេតុថាតើអ្នកបង្កជាអ្នកណា៕