សៀមរាប ៖ ជនបរទេសជាង៧០នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការ ក្នងទីតាំងច្រៀងរាំអាសអាភាសរបស់ជនបរទេសមួយកន្លែងស្ថិតនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តសៀមរាប ដោយមានការចូលរួមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបផងដែរ។
លោកវរៈសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្សនិងការពារអនីតិជនបានឱ្យដឹងថា សមត្ថកិច្ចបានប្រមូលភ្ញៀវទេសចរបរទេសបានចំនួន៧៧នាក់ក្នុងនេះមាន ស្រី៣៦នាក់ និងក្រុមអ្នករៀបចំចំនួន១០នាក់ជាអ្នកដែលច្រៀងរាំជារបៀបអាសអាភាស។
ក្នុងចំណោមអ្នកទាំអស់ មានជនសង្ស័យប្រុសស្រី១០នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ក្រៅពីនោះភ្ញៀវចំនួន៧៧នាក់ ត្រូវបាននាំយកមកដល់ស្នងការដ្ឋាន នគរបាលខេត្តដើម្បីធ្វើការអប់រំរួចឱ្យគាត់ត្រឡប់ទៅវិញផ្ទះអស់ហើយ៕