ព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ នេះ ។ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះជួបកម្មករកម្មការិនីនិងនិយោជិក រោងចក្រដេរស្បែកជើង ញូវស្តារ ដែលមានទីតាំងស្ថិតនៅ ភូមិ ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើបាតុកម្មទាមទារប្រាក់បំណាច់ឆ្នាំ ចំនួន ៥ភាគរយ ដែលថៅកែរោងចក្រនេះ មិនផ្តល់ជូនកម្មករ តាមច្បាប់ការងារកន្លងមក។
ជាលទ្ធផល លោកអភិបាលខេត្ត បានបញ្ជូនមន្ត្រីមន្ទីរពាក់ព័ន្ធ អោយចុះរកដំណោះស្រាយ មានលទ្ធជោគជ័យច្រើន ស្របតាមការសំណូមពរ របស់និយោជិក និង ក្រុមកម្មកររោងចក្រញូវស្តារ។
លោក យន្ត មីន បានសន្យានៅចំពោះមុខក្រុមកម្មកររោងចក្រញូវស្តារ រាប់ពាន់ ដោយអះអាងថា នឹងដោះស្រាយសំណូមពរ របស់ក្រុមកម្មករ ដែលបានស្នើរសុំ មិនអោយហួសថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះទេ។
នាឱកាសនេះ លោក យន្ត មីន ក៏បានស្នើសុំ ដល់កម្មកររោងចក្រញូវស្តារ អោយបញ្ឈប់ការតវ៉ា និងចូលធ្វើវិញ ដោយសន្យាថា នឹងដោះស្រាយមិនអោយផ្តល់សំណងប្រាក់បំណាច់ឆ្នាំ និងបញ្ហាផ្សេងៗ ជូនកម្មការ មិនអោយហួសថ្ងៃបុណ្យចូលឆ្នាំចិននោះទេ។
តែទោះជាយ៉ាងនេះក្ដី នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨នេះ យើងឃើញមាន ក្រុមកម្មករកម្មការិនីមួយចំនួនក៏បានយល់ព្រមចូលធ្វើការវិញ នៅព្រឹកថ្ងៃដដែលនេះ ប៉ុន្តែមួយចំនួនទៀតមិនទាន់ចូលធ្វើការទេ៕