ផ្សារ​អន្លង់វែង​បញ្ចប់​អាណត្តិ​ឯកជន​ប្រគល់ឱ្យ​រដ្ឋ​គ្រប់គ្រង​បណ្តោះអាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការបញ្ចប់​អាណត្តិ​នៃ​ការវិនិយោគ​របស់​ផ្សារ​អន្លង់វែង និង​ចំណតរថយន្ត​ផ្សារ​អន្លង់វែង​របស់​ក្រុមហ៊ុន​លោក​ឱម រុន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​។​

​ដោយ​យោងតាម​ចំណារ​ខាងលើ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៥​ធ្នូ​ឆ្នាំ​២០១៧ លើ​លិខិត​លេខ​៩៦៧៤​សហវ​.​អ .​ទ​. ច ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន ឱម រុន ១​នេះ​មិនបាន​គោរព​តាម​កោ​ល​ការ​ណ៌​កិច្ចសន្យា​នៃ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល​ហើយ​ថ្ងៃ​នេះដែរ​ត្រូវ​បានបញ្ចប់​អាណ្ណត្តិ​នឹង​តម្រូវអោយ​រដ្ឋបាល​ស្រុក​អន្លង់វែង​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​សិន​រងចាំ​ការដេញថ្លៃ​បន្ត​នៅពេល​ខាងមុខ​នា​ឆាំ្ន​២០១៨​នេះ​របស់​រដ្ឋបាលខេត្ត​។ ចំពោះ​សេចក្តីប្រកាស​នេះ​បាន​ប្រព្រឹត្តិ​នៅ​សាលប្រជុំ​សាលាស្រុក​អន្លង់វែង​នា​ថ្ងៃទី​២៧ ខែមករា ឆាំ្ន​២០១៨
​ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​មន្ទីរជំនាញ​ពាក់​ព​ន្ធ័ អាជ្ញាធរ​ស្រុក កងកម្លាំង​ទាំងបី​ស្រុក តំណាង​ក្រុមហ៊ុន និង​បងប្អូន​អាជីវករ​ផ្សារ​អន្លង់វែង​ជាច្រើនរូប​ផងដែរ​។​

​លោក ស ថា​វី អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​៖ យោងតាម​ចំណារ​ខាងលើ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ឯកឧត្តម​បានធ្វើការ​ផ្សព្វផ្សាយ​នឹង​ណែរ​នាំ​បន្ត​អោយ​រដ្ឋបាល​ស្រុក​អន្លង់វែង​ត្រូវ​ជូនដំណឹង​ដល់​លោក ឱម រុន ប្រធាន​ក្រុមហ៊ុន ផ្សារ​អន្លង់វែង​និង​បងប្អូន​អាជីវករ​ទាំងអស់​ដែលមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​នេះ​អោយ​បានដឹង​នឹង​ជ្រៀប​ជា​ព័ត៌មាន ពី​ចំ​ណាដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ លើ​ករណី​បញ្ចប់​អាណត្តិ​ការវិនិយោគ​ផ្សារ​អន្លង់វែង និង​ចំណតរថយន្ត​ផ្សារ​អន្លង់​របស់​ក្រុមហ៊ុន ឱម រុន ដើម្បី​បញ្ចប់​ភាព​អាណាធិបតេយ្យ​មិន​គោរព​តាម​កិច្ចសន្យា​ក្នុងការ​វិនិយោគ​របស់​រាជរដ្ឋាភិបាល​ដែល​កន្លងទៅ​ផ្សារ​អន្លង់វែង​នេះ​មាន​ភាពមិនប្រក្រតី​ជាច្រើន​រវាង​ប្រធាន​ក្រុមហ៊ុន​ផ្សារ​នឹង​អាជីវករ​ផ្សារ​។​

​ក្នុងនោះដែរ បាន​តម្រូវអោយ​រដ្ឋបាល​ស្រុក​អន្លង់វែង បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ផ្សារ​និង​ចំណតរថយន្ត​ជា​បណ្តោះអាសន្ន​រៀបចំ​អោយមាន​និរន្ត​ភាព សណ្តាប់ធ្នាប់ អនាម​យ័ សុវត្ថិភាព​និង​ការប្រមូល​ចំណូល​បណ្តោះអាសន្ន បង់​ចូល​ថវិការ​ខេត្ត ដោយ​រងចាំ​រដ្ឋបាលខេត្ត​ស្នើរ​សុំ​និតិ​វិធី​ដេញថ្លៃ​បន្ត​ជា​សាធារណៈ សម្រាប់ធ្វើ​អាជីវកម្ម​បន្ត​នៅ​ឆ្នាំ​២០១៨ នេះ ផងដែរ​៕