ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីជូនដំណឹងនេះបានអោយដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងចូលជួបសម្តែងការ គួរសមជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រថៃ ដែលរួមមាន ចូលជួបសម្តែងការគួរសមជាមួយ លោកសាស្ត្រាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ,ចូលជួបសម្តែងការ គួរសមជាមួយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រថៃផងដែរ ហើយក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញដាក់កម្រង ផ្កាថ្វាយព្រះបរមរូប ស្តេចរ៉ាម៉ាទី៧ និងអញ្ជើញទស្សនាព្រះបរមរាជវាំង និងព្រះវិហារព្រះកែវ មរកតផងដែរ៕