ប្រទេសអូស្ត្រាលី និងរដ្ឋវីតូរីយ៉ា និងមានឱកាសល្អបំផុតក្នុងការមើលឃើញព្រឹត្តិការណ៏ ព្រះច័ន្ទក្រហមឬ Super blue blood moon ជាមួយពពកច្រើន ។ វាជាឱកាសមួយ ក្នុងឆាកជីវិត សំរាប់ប្រជាជនអូស្ត្រាលី ដើម្បីមើល ព្រឹត្តិការណ៏ ព្រះច័ន្ទក្រហមឬ Super blue blood moon ប៉ុន្តែមាន ពពកគ្របដណ្តប់ធ្វើឲ្យបណ្តាប្រទេសមួយចំនួនទៀត មាន ឱកាសតិចក្នុងការមើលព្រឹត្តិការណ៏ដ៏កម្រនេះ។
បាតុភូតនេះ មានរយៈពេល១៥០ឆ្នាំមកហើយ ចាប់តាំងពីមានព្រឹត្តិការណ៍ព្រះចន្ទ ចំនួន៣ ជាកន្លែងដែលមានចន្ទគ្រាស ប្រែក្លាយ ព្រះចន្ទ លេចចេញក្នុងពេលដំណាលគ្នា មានព័ណ៌ក្រហមចាស់ ខណៈពេលគាប់ជួនមាន Supermoon និង និងព្រះចន្ទព័ណ៌ខៀវដ៏កម្រ។
ព្រឹត្តិការណ៏នេះកើតមាន ឡើងម្តង ទៀតនៅយប់ថ្ងៃពុធនេះ ប៉ុន្តែពពកនិងគ្រប ដណ្តប់ច្រើនលើរដ្ឋញូសៅវ៉េល និងទឹកដី របស់ប្រទេសអូស្ត្រាលី ព្រមទាំងប្រទេសអូស្ត្រាលីផ្នែកខាងត្បូង ដែលធ្វើឲ្យព្រឹត្តិការណ៏ ព្រះចន្ទចំនួន៣នេះពិបាកនិងមើលឃើញ។ ព្រឹត្តិការណ៏ ចន្ទគ្រាស ជាព្រឹត្តិការណ៏ យោងទៅរក ព្រះចន្ទមានព័ណ៌ឈាម ឬ Blood Moon ព្រោះព្រះច័ន្ទប្រែជាព័ណ៌ក្រហម ដែលនិងអាចមើលឃើញនៅក្នុងប្រទេសអូស្រាលី តំបន់អាស៊ី និងប្រទេសមួយ ចំនួន នៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ព្រឹត្តិការណ៍ព្រះចន្ទក្រហម Blueblood Moon បូករួមនឹងចន្ទគ្រាស នឹងកើតមានឡើងនៅយប់ ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨ នេះ។
អ្វីដែលគេនឹងឃើញនោះ គឺព្រះចន្ទពណ៌ក្រហមខុសពីធម្មតា និងមានទំហំធំជាងធម្មតា ហើយជាពិសេសគឺចន្ទគ្រាសបន្តិចៗម្តង។ ព្រះចន្ទ នឹងក្លាយជាព្រះចន្ទធំបំផុត ដែលគេហៅថា Super Moon ព្រោះវានឹងស្ថិតនៅចំណុចកៀកនឹងផែនដីបំផុត នៃគន្លងរបស់វា ដែលមានន័យថា ព្រះចន្ទ នឹងលេចឡើងធំជាងធម្មតា៧ភាគរយ និងភ្លឺជាងធម្មតា ១៤ភាគរយ ហើយវាក៏នឹងក្លាយជាព្រះច័ន្ទខៀវ ដែលគេហៅថា Blue Moon)៕