មណ្ឌលគិរី ៖ ក្រុមជនដៃដល់ដែលបានបាញ់សម្លាប់មន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ WCS នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្បែរព្រំដែនវៀរណាម កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចចាប់ខ្លួបានហើយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
ជនដៃដល់ដែលចាប់ខ្លួនឈ្មោះ ផល ពេញ មានឋានៈជានាយនគរបាលប៉ុស្តិ៍អូររលែ។ ចំណែកជនសង្ស័យ៤នាក់ផ្សេងទៀត បានចូលមកសារភាព។ ។ ជនជាប់ចោទត្រូវបានបញ្ជូនមក ភ្នំពេញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបថា ក្នុងសំណរឿងនេះ មនុស្សចំនួន៥នាក់ ក្នុងនោះមានមន្ត្រីយោធាការពារព្រំដែនចំនួន០៣នាក់ និងមន្ត្រីនគរបាលការពារព្រំដែន២ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងករណីបាញ់សម្លាប់យ៉ាងព្រៃផ្សៃលើមន្ត្រីប៉េអឹម មន្ត្រីបរិស្ថាននិងមន្ត្រីអង្គការ WCS នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្បែព្រំដែនវៀរណាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨៕