អតិថិជន ៦០នាក់ ឈ្នះរង្វាន់ម៉ូតូ និងទូរស័ព្ទ ពីក្រុមហ៊ុន ស្រាបៀរកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2014 ក+ ក-

រាជធានីភ្នំពេញ៖ អតិថិជន ៦០រូប ថែមទៀត បានមកទទួលរង្វាន់ធំពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត នៅ រោងចក្រផលិតស្រាបៀរកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ក្នុងនោះ មានរង្វាន់ម៉ូតូ ហុងដាឌ្រីមស៊េរីថ្មី ចំនួន ៣៥ រង្វាន់ និងរង្វាន់ទូរស័ព្ទ ភិហៀនេ ៥ស ចំនួន ២៥ រង្វាន់ ។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ មកដល់ពេល នេះ មានអតិថិជន៩៧០នាក់ហើយ បានឈ្នះ រង្វាន់ធំ ទាំងនេះ ។

ខ្មែរប្រ៊ូវើរី មានគម្រោង នឹងចំណាយលុយ ៨,៨ លានដុល្លារអាម៉េរិក សម្រាប់ការផ្ដល់ រង្វាន់ដល់អតិថិជនកម្ពុជា នាឆ្នាំ២០១៤នេះ។ រង្វាន់នេះបានធ្វើឡើង បន្ទាប់ពីមហារង្វាន់ឈ្នះម៉ូតូ ១ថ្ងៃ ៥គ្រឿង របស់ក្រុមហ៊ុនដែលមានទឹកប្រាក់៥,៥លាន ដុល្លារ បានបញ្ចប់កាលពីឆ្នាំមុន ។ តំណាងស្រាបៀរកម្ពុជា បានឱ្យដឹងថា នេះជាការប្រគល់រង្វាន់ធំរបស់ក្រុមហ៊ុនលើក ទី៣០ហើយ សម្រាប់មហារង្វាន់សម្រាប់ឆ្នាំ ២០១៤នេះ។

លោកបានបន្ថែមថា យុទ្ធនាការ ផ្ដល់រង្វាន់លើក ទឹកចិត្ដដល់អតិថិជនរបស់ ស្រាបៀរកម្ពុជានៅទូទាំងប្រទេសនឹងមាន អ្នកឈ្នះម៉ូតូ៥គ្រឿង និង ទូរស័ព្ទ៥គ្រឿង រៀងរាល់ថ្ងៃ ដែលផ្ដល់ដោយក្រុមហ៊ុនស្រាបៀរ កម្ពុជា ដែលជាក្រុមហ៊ុនផលិត ស្រាបៀរធំ បំផុតក្នុងប្រទេសកម្ពុជា ។

គួរំលើកថា ខ្មែរប្រ៊ូវើរី ជាក្រុមហ៊ុនផលិត ស្រាបៀរដ៏ធំមួយ ដែលវិនិយោគដោយអ្នក ជំនួញនៅ កម្ពុជា ក្នុងនោះក្រុមហ៊ុនក៏បាននាំ ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្ដរជាតិមួយចំនួនដែរ ក្នុងនោះមានប្រទេសជប៉ុន ម៉ាឡេស៊ី និង បារាំង ជាដើម ៕

31f9