ខេត្តព្រះសីហនុ ៖ យុវសិស្សម្នាក់ត្រូវបាន នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ឃាត់ខ្លួនជាបណ្តោះអាសន្ន ខណៈយុវសិស្សម្នាក់អាយុ១៦ឆ្នាំរូបនេះ ដែលសមត្ថកិច្ចអះអាងថាបើករថយន្តដោយគ្មានបណ្ណបើកបរ និងមិនទាន់គ្រប់អាយុអោយបើកបររថយន្តផងនោះ បានបើកបររថយន្តមួយគ្រឿងទៅបុកប៉ះនឹងម៉ូតូរបស់កម្មករសំណង់ដែលចេញពីធ្វើការជិះឌុបគ្នា២នាក់បណ្តាលភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានគេជួយបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី៧កុម្ភៈ ឆ្នាំ២០១៨នៅតាមផ្លូវបេតុ បុរីគុជអាស៊ី។
បើតាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុយុវជនជាសិស្សសាលារូបនេះឈ្មោះសុត ហ៊ុយសែអាយុ១៦ឆ្នាំរៀននៅសាលាជីវិត បានបើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាផ្លាកលេខព្រះសីហន 2A 1807ជិះគ្នា៣នាក់ អមជាមួយនិងរថយន្តរបស់មិត្តភ័ក្តិមួយគ្រឿងផ្សេងទៀតតាមផ្លូវបេតុងបុរីគុជអាស៊ី ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ លុះកមដល់ចំណុចកើតហេតុរថយន្តក៏ជ្រុលទៅបុកប៉ះលើម៉ូតូមួយគ្រឿងផ្លាកលេខ កណ្តាល1B 5517 របស់កម្មករសំណង់ដែលចេញពីធ្វើការ បណ្តាលអោយអ្នកជិះម៉ូតូរងរបួស រីឯរថយន្តមួយគ្រឿងទៀតរបស់មិត្តភ័ក្តិមិនបានឈប់នៅកន្លែងកើតហេតុទេ។
ករណីនេះ សមត្ថកិច្ចបាននាំយកវត្ថុតាងនិងអ្នកបើកបរវ័យក្មេងរូបនេះទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោកដើម្បីដំស្រាយតាមផ្លូវច្បាប់៕